ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តស្ទឹងត្រែង អំពាវនាវបងប្អូនប្រកបរបរម៉ូតូឌុប ម៉ូតូកង់បី និងភ្នាក់ងារអនាម័យបន្តគោរពច្បាប់ចរាចរណ៍ និងយកចិត្តទុកដាក់លើសុវត្ថិភាពជាចំបង

12 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឱ្យ​បងប្អូន​អ្នក​ប្រកប​របរ​ម៉ូតូឌុប…

ខេត្តស្ទឹងត្រែង ៖ រសៀល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ឯកឧត្តម សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឱ្យ​បងប្អូន​អ្នក​ប្រកប​របរ​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ភ្នាក់ងារ​អនាម័យ​ទាំងអស់ ត្រូវ​បន្ត​គោរព​ច្បាប់​ចរាចរណ៍​យកចិត្តទុកដាក់​ខ្ពស់​លើ​សុវត្ថិភាព ក្នុង​ការ​បម្រើ​សាធារណៈ​ជា​ចំបង និង​រក្សា​អនាម័យ​សាធារណៈ​ឱ្យ​បាន​ល្អ​ប្រសើរ ដើម្បី​បង្កើន​សោភណភាព​របស់​ទីក្រុង​ស្ទឹង​ត្រែង​ឱ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត ។ នេះ​បើ​តាម​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ ។

ការ​អំពាវនាវ​នេះ​នា​ឱកាស​ដែល ឯកឧត្តម សរ សុ​ពុ​ត្រា អញ្ជើញ​សំណេះសំណាល​ជាមួយ​បងប្អូន​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ភ្នាក់ងារ​អនាម័យ​ក្រុង​ស្ទឹង​ត្រែង ក្នុង​ឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ។ ក្នុង​កម្មវិធី​នេះ ក៏​មាន​វត្តមាន​ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត រួម​មាន លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​ខេត្ត និង​នាយករង​ផង​ដែរ ដែល​បាន​ចូលរួម​ជួយ​ជ្រោមជ្រែង និង​ផ្តល់​កម្លាំងចិត្ត​ដល់​បងប្អូន​ដែល​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ប្រចាំ​ថ្ងៃ ។

ពិធី​សំណេះសំណាល​នេះ ក៏​ជា​ឱកាស​មួយ​ក្នុង​ការ​ជួយ​ឱ្យ​រដ្ឋបាល​ខេត្ត និង​បងប្អូន​រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ភ្នាក់ងារ​អនាម័យ បាន​ជួបជុំ​គ្នា បង្កើន​ការ​យោគយល់ និង​ទំនាក់ទំនង​ល្អ ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ភាព​រីក​ចម្រើន​ផង​ដែរ ។

ព្រម​ជាមួយ​គ្នា​នោះ ឯកឧត្តម អភិបាលខេត្ត ក៏​បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​សេចក្តី​នឹករលឹក ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​ដល់​បងប្អូន រត់​ម៉ូតូឌុប ម៉ូតូ​កង់​បី និង​ភ្នាក់ងារ​អនាម័យ ដែល​បាន​ចូលរួម​នា​ពេល​នេះ និង​ជូនពរ​ឱ្យ​រក​ទទួលទាន​មានបាន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ