ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ដឹងថាអ្នកជាមនុស្សបែបណា? សាកមើលប្រភេទកាហ្វេដែលអ្នកចូលចិត្ត

5 ម៉ោង មុន

​សុខភាព៖​ យោងតាមការចុះផ្សាយពីប្រភពបរទេស កាហ្វេមិនត្រឹមតែជួយឱ្យរាងកាយមានភាពស្រស់ស្រាយ និងភ្ញាក់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែការស្ទង់មតិ និងការសង្កេតមួយចំនួនក៏បានលើកឡើងថា ប្រភេទកាហ្វេដែលមនុស្សម្នាក់ចូលចិត្ត អាចឆ្លុះបញ្ចាំងពីទម្លាប់ និងបុគ្គលិកលក្ខណៈមួយចំនួនផងដែរ។ ទោះជាយ៉ាងណា ការវាយតម្លៃបែបនេះគឺជាការកម្សាន្ត និងការសង្កេតទូទៅ មិនមែនជាការវិនិច្ឆ័យផ្លូវចិត្តដោយវិទ្យាសាស្ត្រនោះទេ។

អ្នកដែលចូលចិត្ត ​Cappuccino​ ត្រូវបានគេពិពណ៌នាថា ជាមនុស្សរួសរាយរាក់ទាក់ កក់ក្តៅ ស្មោះត្រង់ និងចូលចិត្តបង្កើតបរិយាកាសរីករាយឱ្យអ្នកនៅជុំវិញ។ អ្នកដែលចូលចិត្ត ​Espresso​ វិញ ច្រើនតែមានភាពម៉ឺងម៉ាត់ ទទួលខុសត្រូវខ្ពស់ មានទំនុកចិត្តលើខ្លួនឯង និងផ្តោតលើការសម្រេចគោលដៅ។

សម្រាប់អ្នកចូលចិត្ត ​Latte​ គេជឿថា ជាមនុស្សមានគំនិតច្នៃប្រឌិត ចូលចិត្តអ្វីថ្មីៗ ប៉ុន្តែពេលខ្លះអាចខ្វះទំនុកចិត្តនៅពេលជួបស្ថានភាពមិនធ្លាប់ប្រឈម។ ចំណែកអ្នកចូលចិត្ត ​Mocha​ តែងតែស្រឡាញ់សេរីភាព ចូលចិត្តភាពសប្បាយរីករាយ សកម្ម និងងាយស្រួលរាប់អានជាមួយអ្នកដទៃ។

អ្នកដែលជ្រើសរើស ​Americano​ ច្រើនតែមានបុគ្គលិកលក្ខណៈសាមញ្ញ ស្ងប់ស្ងាត់ ប្រើហេតុផល និងមិនចូលចិត្តភាពស្មុគស្មាញ។ រីឯអ្នកចូលចិត្ត ​Macchiato​ ត្រូវបានគេមើលថា ជាមនុស្សមានការប្តេជ្ញាចិត្តខ្ពស់ យកចិត្តទុកដាក់លើព័ត៌មានលម្អិត និងជឿជាក់លើការសម្រេចចិត្តរបស់ខ្លួន។ ចំណែកអ្នកដែលចូលចិត្ត ​កាហ្វេលឿនឬឆុងស្រាប់​ (Instant Coffee) ច្រើនតែជាមនុស្សងាយស្រួល ស្រឡាញ់ភាពសាមញ្ញ សេរីភាព និងងាយស្រួលសម្របខ្លួនជាមួយអ្នកដទៃ។

អ្នកជំនាញបញ្ជាក់ថា បុគ្គលិកលក្ខណៈរបស់មនុស្សត្រូវបានកំណត់ដោយកត្តាជាច្រើន ដូចជា បទពិសោធ ការអប់រំ និងបរិស្ថានរស់នៅ មិនមែនដោយភេសជ្ជៈដែលចូលចិត្តតែមួយមុខនោះទេ។ ដូច្នេះ ការទស្សន៍ទាយបុគ្គលិកលក្ខណៈតាមប្រភេទកាហ្វេ គួរចាត់ទុកជាព័ត៌មានកម្សាន្ត និងចំណេះដឹងទូទៅប៉ុណ្ណោះ៕