ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋសម្រុកទៅលេងព្រលានយន្តហោះថ្មីឡើងកកស្ទះចរាចរណ៍

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​មក​គ្រប់​ទិស​ទី​បាន​សម្រុក​ទៅ​ទស្សនា​ព្រ​លាន​យន្តហោះ​ថ្មី​ធ្វើ ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ណែន​តាន់តាប់ រហូត​ដល់​អភិបាល​ខេត្តកណ្តាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ទៅ​លេង​សិន ។…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​មក​គ្រប់​ទិស​ទី​បាន​សម្រុក​ទៅ​ទស្សនា​ព្រ​លាន​យន្តហោះ​ថ្មី​ធ្វើ ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ណែន​តាន់តាប់ រហូត​ដល់​អភិបាល​ខេត្តកណ្តាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ផ្អាក​ទៅ​លេង​សិន ។

អភិបាល​ខេត្តកណ្តាល ឯកឧត្តម គួ​ច ចំរើន បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​អញ្ជើញ​ទៅ​លេង​នៅ​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ សូម​ផ្អាក​អញ្ជើញ​ទៅ​លេង​សិន ដោយសារ​នៅ​ថ្ងៃអាទិត្យ​នេះ​មាន​បង ប្អូន​ប្រជាពលរដ្ឋ​យើង​គាត់​មក​លេង​ច្រើន​ណាស់ បណ្តាល​ឲ្យ​មានការ​កកស្ទះ​គ្រប់កន្លែង សូម​រង់ចាំ​ថ្ងៃក្រោយ​វិញ ។

ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ចា​ក់ថា គិត​ត្រឹម​ម៉ោង​១២.០០​នាទី​ថ្ងៃ​ត្រង់នេះ អ្នក​មក​លេង​កម្សាន្ត នៅ​ក្នុង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ​តេ​ជោ មាន​មនុស្ស​ណែនណាន់តាន់តាប់​ច្រើន​ណាស់ ចំណត​ក៏​ពេញ​តាម​ដងផ្លូវ​ក៏​កកស្ទះ អត់​សប្បាយ​ទេ ។ សូម​បង ប្អូន​រង​ចាំ​មក​លេង​កម្សាន្ត​នៅ​ថ្ងៃក្រោយ​ប្រសើរ​ជាង ។

សូម​ជម្រាប​ថា បន្ទាប់​ព្រ​លាន​យន្តហោះ​បាន​ប្រកាស​បើ​ការ​ហោះហើរ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០២៥ គេ​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ទាំង​ចាស់​ក្មេង​បាន​នាំ​គ្នា​ទៅ​លេង​យ៉ាងច្រើន ព្រោះ​ចង់​ដឹង​ពី​ស្នា​ង​ដៃ​កូន​ខ្មែរ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​កើត ក្រោម​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​សម័យ​សម្តេច​តេ​ជោ ហ៊ុន សែន រហូត​មក​ដល់​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​នា​ពេល​បច្ចុប្បន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ