ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូន​ឈឺ កូន​នឹង​គេង​បែប​នេះ

1 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​គេង​ដែល​អាច​បញ្ជាក់​ថា​កូន​កំពុង​តែ​ឈឺ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​កូន​គេង ហើយ​យំ​មិន​ឈប់ ថែម​ទាំង​មាន​ពេល​ខ្លះ​ក្រ​វី​ល​ក្បាល​មិន​ឈប់ យកដៃ​ចាប់​ត្រចៀក និង​កើត​មាន​អាកា​រៈ​ក្តៅខ្លួន​ជាដើម​។ អាកា​រៈទាំង​នេះ​បាន​បង្ហាញ​អ្នក​ថា កូន​កំពុង​តែ​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ត្រចៀក​ហើយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​គេង​ដែល​អាច​បញ្ជាក់​ថា​កូន​កំពុង​តែ​ឈឺ​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​កូន​គេង ហើយ​យំ​មិន​ឈប់ ថែម​ទាំង​មាន​ពេល​ខ្លះ​ក្រ​វី​ល​ក្បាល​មិន​ឈប់ យកដៃ​ចាប់​ត្រចៀក និង​កើត​មាន​អាកា​រៈ​ក្តៅខ្លួន​ជាដើម​។ អាកា​រៈទាំង​នេះ​បាន​បង្ហាញ​អ្នក​ថា កូន​កំពុង​តែ​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ត្រចៀក​ហើយ​។ ដូចនេះ អ្នក​អាច​ពិនិត្យ​ត្រចៀក​កូន ហើយ​បើ​មាន​អាកា​រៈណា​មិន​ប្រក្រតី អ្នក​គួរតែ​នាំ​កូន​ទៅ​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល​។

បើ​កូន​គេង​តែងតែ​ត្រឡប់​មក​ត្រឡប់​ទៅ​មិន​ឈប់ ថែម​ទាំង​មាន​ក្លិន​មាត់ ហើមពោះ មាត់​ស្ងួត បបូរមាត់​ឡើង​ក្រហម ឬ​បត់ជើងធំ​មាន​លក្ខណៈ​ស្ងួត​ខ្លាំង មាន​ន័យ​ថា កូន​កំពុង​តែ​អាច​ប្រឈម​មុខ​នឹង​ជំងឺ​ដែល​ទាក់ទង​នឹង​ក្រពះ ឬ​ពោះវៀន​ជាដើម​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន ដោយ​នាំ​កូន​ទៅ​ពិនិត្យ​ជា​បន្ទាន់​។

មាន​ពេល​ខ្លះ ពេល​ដែល​កូន​គេង គេ​អាចយ​កដៃ​គេ​ទៅ​អេស​គូទ​។ មុខសញ្ញា​មួយ​នេះ អាច​បង្ហាញ​អ្នក​ថា កូន​កំពុង​តែ​អាច​មាន​ព្រូន​ក្នុង​គូទ​។ ដូចនេះ អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល ដោយ​មិន​គួរ​ទុក​យូរ​ពេក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ