ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនក្រុមចោរលួចគោបន្តបន្ទាប់គ្នាធ្វើសកម្មភាពជាង១០ លើក កក្រើកក្នុងខេត្តកំពង់ស្ពឺ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរលួច​គោ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ក្រុម​ជនសង្ស័យ និង​បក្ខពួក​ធ្វើ​សកម្មភាព​លួច​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៤​លើក នៅ​ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ ស្រុក​គងពិសី ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ ក្រុម​ជនសង្ស័យ​ជា​ចោរលួច​គោ​ចំនួន​០២​នាក់ ក្នុង​ចំណោម​បក្ខពួក​ច្រើន​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​ធ្វើការ​ឃាត់ខ្លួន​បន្តបន្ទាប់​គ្នា ខណៈ​ដែល​ក្រុម​ជនសង្ស័យ និង​បក្ខពួក​ធ្វើ​សកម្មភាព​លួច​គោ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៤​លើក នៅ​ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ ស្រុក​គងពិសី ស្រុក​សំរោង​ទង និង​ស្រុក​ភ្នំស្រួច កក្រើក​ខេត្តកំពង់ស្ពឺ ។

ការ​ឃាត់ខ្លួន​ក្រុម​ចោរលួច​គោ​កក្រើក​ខេត្តកំពង់ស្ពឺ បាន​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ស្ថិត​នៅ​ក្នុងភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ វង់ ចាន់​ផាក់ អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ធម្ម​យុទ្ធ សង្កាត់​ផ្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និង​ម្នាក់​ទៀត​ឈ្មោះ​មាន សំ ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ដល់​ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​បន្តបន្ទាប់​ខាងលើ ដោយ​បានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ធ្វើការ​ល្បាត នៅ​ក្នុងភូមិ​សាស្ដ្រ​ដោយសារ​តែ​មួយ​រយៈ​នេះ​កើត​មាន​ករណី បាត់​សត្វ​គោ​របស់​ប្រជាពលរដ្ឋ និង​អ្នកស្រុក​ជា​ហូរហែរ​ល្បាត​តាម​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​អង្គុយ​នៅ​លើ​ម៉ូតូ ដូច​ជា រង់ចាំ​អ្នក​ណា​ម្នាក់ ។

ពេល​នោះ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​សួរនាំ ពេល​នោះ​ជនសង្ស័យ​ខាងលើ​បាន​ផ្ដល់​ចម្លើយ​រដិបរដុប​មិន​ច្បាស់​ថា ខ្លួន​មក​ទី​នេះ​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ​នោះ​ទេ​! ទើប​នគរបាល​នាំ​មក​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​ភ្នំ​តូច ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​បន្ថែម​ថា នៅ​ពេល​ដែល​សួរនាំ​ជនសង្ស័យ​បាន​បញ្ជាក់​ថា ខ្លួន​មានឈ្មោះ វង់ ចាន់​ផាក់ អាយុ​៣៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ធម្ម​យុទ្ធ សង្កាត់​ផ្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មក​ទី​នេះ គឺ​ឌុ​ប​មនុស្ស​ម្នាក់​មក​ជួប​មិត្ដភក្តិ ប៉ុន្តែ​មិនដឹង​មក​ធ្វើ​អី​នោះ​ទេ (​មានឈ្មោះ នុ​ត រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ម្តុំ​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង​) ដោយ​ឈ្មោះ សំ ដា​រ៉ា បាន​ឲ្យ​ទៅ​ដឹក​មក​ពី​សួនសត្វ​សា​ហ្វា​រី មក​ទម្លាក់​ចោល នៅ​ចំណុច​ខាងលើ​នេះ ។

បន្ទាប់​មក​ឃើញ​មាន​រថយន្ដ​ទ្រុង​មួយ​គ្រឿង​ដឹកគោ​មួយ​មក​ដល់​ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ពណ៌​ខៀវ​ទ្រុង​ខ្ពស់​បាំង​ជិត​សងខាង មាន​គ្នា​ចំនួន​៤​នាក់ មិន​ចាំ​ផ្លា​ក​លេខ​នោះ​ទេ !​។ ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក ជនសង្ស័យ​បាន​ឆ្លើយ​ថា អ្នក​ដែល​ខ្លួន​ដឹក​មក គឺជា​ក្រុម​ចោរលួច​គោ ក្នុង​ខេត្ដកំពង់ស្ពឺ ជា​ច្រើន​ដង និង​បាន​ដឹក​យក​ទៅ​លក់​ដោយ​មិន​ដែល​មាន​អ្នក​ណា​ទាន់​នោះ​ទេ ។

បើ​តាម​ការ​មិន​ចាំ​ច្បាស់លាស់ គឺ​ធ្វើ​សកម្មភាព​លួច​សត្វ​គោ​របស់​ប្រជាពលរដ្ឋ ក្នុងស្រុក​សាមគ្គី​មុនី​ជ័យ​ចំនួន​០២​លើក ស្រុក​សំរោង​ទង ចំនួន​០២​លើក ស្រុក​ភ្នំស្រួច ចំនួន​០៣​លើក ស្រុក​គងពិសី​ចំ​នួ ន​៧​លើក​ផង​ដែរ ។

នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​បន្ថែម​ថា នៅ​ក្នុង​ក្នុង​ចំណោម​បក្ខពួក​ខាងលើ គឺ​ខ្លួន​ជា​អ្នក​ដឹក​ឈ្មោះ សំ ដា​រ៉ា ដើរ​ដាក់​តាម​គោលដៅ​ដោយ​ផ្ទាល់ រីឯ​បក្ខពួក​ផ្សេង​ទៀត មក​តាម​មធ្យោបាយ​ផ្សេង​ៗ ក្នុង​នោះ​ឈ្មោះ ស​.​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ឈ្មោះ រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទាំង​០២​នាក់ រស់នៅ​ខេត្តកំពង់ឆ្នាំង ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត រួម​មាន​ទូរស័ព្ទ​ចំនួន​០២​គ្រឿង ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០០៨ គ្មាន​ផ្លា​ក​លេខ​នោះ​ទេ ។ ដោយ​បានការ​សម្រប​ម្រួ​ល​នីតិវិធី​ពី​តំណាង​អយ្យការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កម្លាំង​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ សំ ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ រួម​ជាមួយ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដកំពង់ស្ពឺ ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ