ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសល្អសម្រាប់កសិករ! ផ្សារផលិតផលខ្មែរបាត់ដំបង ជួយរកទីផ្សារឱ្យផលិតផលក្នុងស្រុកបង្កើនប្រាក់ចំណូល

12 ម៉ោង មុន

​​ខេត្តបាត់ដំបង​៖ ផលិតផលខ្មែរជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង ដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង។ យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣…



​ខេត្តបាត់ដំបង​៖ ផលិតផលខ្មែរជាច្រើនមុខ ដែលសុទ្ធតែផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង ដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង។

យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឱ្យដឹងថាផ្សារផលិតផលខ្មែរ នៅខេត្តបាត់ដំបង សហការរៀបចំដោយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងសមាគមនិរន្តរភាពដីដើម្បីជីវិត កំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ ៦:០០ល្ងាច នៅបរិវេណខាងមុខផ្សារទំនើប-បុរីថ្មី (តាមបណ្តោយផ្លូវលេខ៣) ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឲ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។ ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។
សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ