រាជធានីភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានប្រកាសនៅលើបណ្តាសញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ សក្តានុពលទេសចរណ៍កម្ពុជា ត្រូវបានបង្ហាញនៅក្នុង ASEAN Bazaar 2025 ដែលរៀនចំដោយស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា ។

តបតាមការអញ្ជើញរបស់ស្ថានទូតម៉ាឡេស៊ីនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធី ASEAN Bazaar 2025 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ដោយមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិករាជរដ្ឋាភិបាល អង្គទូតអន្តរជាតិប្រចាំកម្ពុជា តំណាងស្ថាប័នរដ្ឋ និងឯកជនជាច្រើនរូប រៀបចំឡើងនៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា ៕



ចែករំលែកព័តមាននេះ