វិស័យសុខាភិបាលកម្ពុជាដែលកំពុងតែខិតខំស្តារ និងពង្រឹងឡើងវិញបានទទួលការសន្យាពីឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជាថា បារាំងនឹងបន្តជួយគាំទ្រវិស័យនេះបន្តទៀត ។

ក្តីសង្ឃឹមនេះ ត្រូវបានប្រកាសដោយក្រសួងសុខាភិបាល នៅក្រោយពេលជំនួបរវាង លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អូលីវីយេ រីឆាត (Olivier RICHARD)ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៥ ។

លោក ឯកអគ្គរដ្ឋទូត ក៏បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។

កន្លងមក បារាំងតែងតែជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាលើវិស័យសុខាភិបាល តាមរយៈជំនួយបច្ចេកទេស និងការបញ្ជូនអ្នកជំនាញការបារាំងមកជួយកម្ពុជា គម្រោងសិក្សាស្រាវជ្រាវសុខភាពសាធារណៈ និងអភិវឌ្ឍន៍ធនធានមនុស្សវិស័យសុខាភិបាល។

កន្លងមក រហូតមកដល់ពេលនេះ ជាការពិតមូលដ្ឋានគ្រឹះនៃវិស័យសុខាភិបាលនៅកម្ពុជា គឺពឹងផ្អែកខ្លាំងលើបារាំងនេះឯង ។
ចែករំលែកព័តមាននេះ