ខេត្តកណ្ដាល៖ ឯកឧត្ដម គួច ចំរើន អភិបាលបានធ្វើការក្រើនរំលឹកទៅដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរស្រុកគ្រប់ថ្នាក់ ត្រូវចាត់ទុកបញ្ហាចរាចរណ៍ជាបញ្ហាធំដែលត្រូវរួមគ្នាដោះស្រាយ ដោយត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ ទៅលើការអនុវត្តច្បាប់ចរាចរណ៍ជាប់ជាប្រចាំ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ការក្រើនរំលឹករបស់ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីប្រកាសលោកស្រី តាំង សេរីពេជ្ឈរ៉ា ជាអភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ដែលពិធីប្រកាសតែងតាំងនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាស្រុកមុខកំពូល។
យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុប ១ ,០៦៦លើក បណ្ដាលឱ្យស្លាប់មនុស្ស ៦៩៤នាក់ និងរបួស១,៤៧៦នាក់៕
ចែករំលែកព័តមាននេះ