ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជានិងបារាំង ពិភាក្សាលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក-គម្រោងរថភ្លើងល្បឿនលឿន

12 ម៉ោង មុន

រាជធានីភ្នំពេញ៖ កម្ពុជានិងបារាំង បានធ្វើការពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលមួយទសវត្សរ៍ ដែលផ្តោតលើ គម្រោងរថភ្លើងល្បឿនលឿន។ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ…

រាជធានីភ្នំពេញ៖ កម្ពុជានិងបារាំង បានធ្វើការពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលមួយទសវត្សរ៍ ដែលផ្តោតលើ គម្រោងរថភ្លើងល្បឿនលឿន។

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នារសៀលថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Francois Corbin អនុប្រធានសហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF International) និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

បើតាមក្រសួង ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីអាទិភាពហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ជាពិសេសយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែក ២ដំណាក់កាល ក្នុងរយៈពេលមួយទសវត្សរ៍ ដែលផ្តោតលើគម្រោងរថភ្លើងល្បឿនលឿន និងការពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងឯកជន ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការលើកកម្ពស់ដំណោះស្រាយដឹកជញ្ជូនប្រកបដោយចីរភាព និងបន្ថយការបំភាយឧស្ម័ន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ