តើអ្នកធ្លាប់មានអាការៈឈឺសន្លាក់ខ្លាំង ពិសេសនៅចុងម្រាមមេជើងទេ? នេះអាចជាសញ្ញាព្រមាននៃជំងឺលើសអាស៊ីតអ៊ុយរិចក្នុងឈាម (Hyperuricemia)។ ជំងឺនេះកើតឡើងនៅពេលដែលរាងកាយផលិត ឬមិនអាចបញ្ចេញកាកសំណល់អាស៊ីតអ៊ុយរិចបានគ្រប់គ្រាន់ ដែលអាចប៉ះពាល់ធ្ងន់ធ្ងរដល់សន្លាក់ និងតម្រងនោម។
រោគសញ្ញាដែលមិនគួរមើលរំលង
- ឈឺសន្លាក់: ភាគច្រើនមានការឈឺចាប់តែម្ខាង នៅម្រាមមេជើង, កជើង, ជង្គង់, កដៃ, ឬកែងដៃ។
- ហើម និងក្តៅ: សន្លាក់ដែលឈឺចាប់នឹងឡើងហើម ហើយមានអារម្មណ៍ក្តៅ ជាពិសេសពេលយប់។
- ឈឺចាប់ខ្លាំង: អាការៈឈឺសន្លាក់កាន់តែធ្ងន់ធ្ងរក្រោយពីញ៉ាំគ្រឿងសមុទ្រ, សាច់ក្រហម, គ្រឿងក្នុងសត្វ, ស្រា ឬស្រាបៀរ។
- ឡើងដុំពក: អាចមានដុំកំណកអាស៊ីតលេចឡើងក្រោមស្បែក។
មូលហេតុ និងកត្តារួមផ្សំ
- អាយុ និងភេទ: ជំងឺនេះច្រើនកើតលើបុរសដែលមានអាយុលើសពី ៥០ ឆ្នាំ។
- មូលហេតុមិនច្បាស់លាស់: ជាង ៩៥% នៃករណីកើតឡើងដោយគ្មានមូលហេតុជាក់លាក់។
- ជំងឺផ្សេងៗ: វាអាចបណ្តាលមកពីជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ, ជំងឺបែកគ្រាប់ឈាម ឬបញ្ហាអ័រម៉ូន។
- ការប្រើប្រាស់ថ្នាំ: ការប្រើថ្នាំមួយចំនួនដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យក៏អាចជាមូលហេតុដែរ។
ដើម្បីការពារសុខភាពរបស់អ្នកពីជំងឺនេះ សូមពិគ្រោះជាមួយគ្រូពេទ្យឯកទេស។ ការពិនិត្យ និងព្យាបាលបានត្រឹមត្រូវ នឹងជួយការពារសរីរាង្គផ្សេងៗ និងរក្សាគុណភាពជីវិតរបស់អ្នកបានល្អប្រសើរ៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
ចែករំលែកព័តមាននេះ