ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​សូម​ស្វាគមន៍​កម្ពុជា និង​ថៃ ​រៀបចំ​កិច្ច​ប្រជុំ​​GBC​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បង្កើត​ក្រុម​អ្នក​សង្កេតកា​ណ៍​អាស៊ាន ការ​ដោះ​មីន និង​ការ​ចាប់ផ្តើម​ដឹក​ជញ្ជូន​ឆ្លង​ដែន​ឡើង​វិញ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រទេស​ជប៉ុន​សូម​ស្វាគមន៍​ដែល​កម្ពុជា និង​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ជាមួយនឹង​វឌ្ឍនភាព​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បង្កើត​ក្រុម​អ្នកសង្កេតកា​ណ៍​អាស៊ាន និង​ការ​ដោះ​មីន​…

រាជធានី​ភ្នំពេញ​ ៖ ប្រទេស​ជប៉ុន​សូម​ស្វាគមន៍​ដែល​កម្ពុជា និង​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ជាមួយនឹង​វឌ្ឍនភាព​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បង្កើត​ក្រុម​អ្នកសង្កេតកា​ណ៍​អាស៊ាន និង​ការ​ដោះ​មីន​ ។ ​នេះ​បើ​តាមលោក KITAMURA Toshihiro អ្នក​នាំពាក្យ​ក្រសួងការបរទេស​ជប៉ុន ។

តាម​រយៈ​សេចក្តីថ្លែងការណ៍​របស់​លោក KITAMURA Toshihiro បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥​ដោយ​បាន​បញ្ជាក់​ដូចនេះ​ថា «​ប្រទេស​ជប៉ុន​សូម​ស្វាគមន៍​ដែល​កម្ពុជា និង​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ទូទៅ​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ជាមួយ​វឌ្ឍនភាព​ក្នុង​ការ​ពិភាក្សា​ជុំវិញ​ការ​បង្កើត​ក្រុម​អ្នកសង្កេតកា​ណ៍​អាស៊ាន ការ​ដោះ​មីន និង​ការ​ចាប់ផ្តើម​ដឹក​ជញ្ជូន​ឆ្លង​ព្រំដែន​ឡើង​វិញ ដែល​នេះ​ជា​លទ្ធផល​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​បញ្ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ​»​។

លោក KITAMURA Toshihiro បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ជប៉ុន សូម​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​នេះ រួម​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​ខ្នះខ្នែង​ជំរុញ​វឌ្ឍនភាព​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​។

រដ្ឋាភិបាល​ជប៉ុន​សង្ឃឹមថា ប្រទេស​ទាំង​ពីរ​នឹង​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ហើយ​ការ​តានតឹង​រវាង​កម្ពុជា និង​ថៃ​នឹង​ត្រូវ​បាន​បន្ថយ​តាម​រយៈ​ការ​ពិភាក្សា ហើយ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់​។ ក្នុង​បរិបទ​នេះ ប្រទេស​ជប៉ុន​នឹង​បន្ត​គាំទ្រ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ការ​កាត់​បន្ថយ​ភាព​តានតឹង ជាមួយនឹង​ការ​សម្របសម្រួល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បទេស​កម្ពុជា​បាន​ស្រង់​សំដី​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ជប៉ុន លោក Kitamura Toshihiro ថា​រាជរដ្ឋាភិបាល​ជប៉ុន​សូម​ចូលរួម​អប​អរ​សាទរ​ដែល​កម្ពុជា និង​ថៃ​បាន​បើក​កិច្ចប្រជុំ គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ជាមួយនឹង​វឌ្ឍនភាព នៃ​កិច្ច​ពិភាក្សា​ទាក់ទង​នឹង​ការ​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ការ​ដោះ​មីន និង [​ការ​ចាប់ផ្តើម​]​ឡើង​វិញ​នូវ​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​តាម​ច្រកព្រំដែន ដែល​នេះ​បង្ហាញ​ពី លទ្ធផល​ដ៏​សំខាន់ ដើម្បី​ជំរុញ​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​ប្រទេស ទាំង​ពីរ​។

រដ្ឋាភិបាល​ជប៉ុន​ក៏​សូម​សម្តែង​ការ​វាយតំលៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ការទូត របស់​គ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​នេះ រួម ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​បាន​សម្របសម្រួល​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​។

រាជរដ្ឋាភិបាល​ជប៉ុន​សង្ឃឹមថា កម្ពុជា និង​ថៃ នឹង​បន្ត​គោរព​តាម​កិច្ចព្រមព្រៀង​បទ ឈប់​បាញ់ ហើយ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ នឹង​ត្រូវ​បាន​បន្ធូរបន្ថយ​ដោយ សន្តិវិធី តាម​រយៈ​ការ​សន្ទនា ដោយ​ជប៉ុន​បាន​ចាត់​ទុក​ថា កិច្ច​សហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំង​ពីរ ពិតជា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​សន្តិភាព និង​ការ អភិវឌ្ឍន៍​ក្នុង​តំបន់​។ ជប៉ុន នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ការ​អនុវត្ត​យ៉ាង​ប្រាកដ ប្រជា​នូវ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​បន្ថយ​ភាព​តានតឹង​ដោយ​សម្របសម្រួល ជាមួយ​ប្រទេស​ពាក់ព័ន្ធ​។​”

ដោយឡែក ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​កម្ពុជា ក៏​សូម​សំដែង​នូវ​ការ​អរគុណ ដល់ រដ្ឋាភិបាល​និង​ប្រជាជន​ចិន ដែល​បាន​គាំទ្រ​យ៉ាង​សកម្ម​ដល់​សន្តិភាព នៅ​តាម​បណ្តោយ ព្រំដែន​កម្ពុជា​និង​ថៃ​។ សូម​កត់​សំគាល់ថា ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​សារ​អបអរ សាទរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​មាន​ខ្លឹមសារ​ថា​៖

“​សូម​អបអរសាទរ​ចំពោះ​លទ្ធផល​វិជ្ជមាន​នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា​-​ថៃ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា​។ ប្រទេស​ចិន បាន​និង​កំពុង បន្ត​ខិតខំ​ប្រឹងប្រែង​សម្រាប់​ការ​អនុ​វត្តបទ​ឈប់​បាញ់ ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​និង​ប្រកបដោយ ប្រសិទ្ធភាព និង​ស្តារ​ទំនាក់ទំនង​កម្ពុជា​-​ថៃ​ឱ្យ​ប្រក្រតី​ឡើង​វិញ​កាន់តែ​ឆាប់រហ័ស​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ