ពេលផ្ដាសាយ គឺជារឿងធម្មតាដែលយើងតែងជួបប្រទះ ប៉ុន្តែការជ្រើសរើសអាហារខុស អាចធ្វើឱ្យអាការៈរបស់អ្នកកាន់តែអាក្រក់ទៅៗ។ ដើម្បីជាសះស្បើយឆាប់រហ័ស អ្នកគួរជៀសវាងអាហារមួយចំនួនដែលធ្វើឱ្យរាងកាយមានការរលាក និងរំខានដល់ប្រព័ន្ធភាពស៊ាំ។
ខាងក្រោមនេះជាអាហារ ១២ ប្រភេទដែលអ្នកគួរចៀសវាងពេលផ្ដាសាយ៖
១. ផលិតផលទឹកដោះគោ
ដូចជាទឹកដោះគោ និងឈីស អាចធ្វើឱ្យស្លេស្មនៅក្នុងខ្លួនកើនឡើង ដែលធ្វើឱ្យអ្នកក្អកនិងតឹងច្រមុះកាន់តែខ្លាំង។
២. អាហារចៀននិងអាហារខ្លាញ់ខ្ពស់
ដូចជាដំឡូងបារាំងបំពង នំដូណាត់ និងសាច់បំពង ពិបាករំលាយ និងអាចធ្វើឱ្យមានការរលាកក្នុងខ្លួន។
៣. អាហារកែច្នៃ
ដូចជាសាច់កំប៉ុង នំប៉័ងស និងនំកញ្ចប់ សម្បូរដោយជាតិសូដ្យូម និងសារធាតុរក្សាទុក ដែលមិនផ្ដល់សារធាតុចិញ្ចឹមដល់រាងកាយ។
៤. ភេសជ្ជៈផ្អែម
ដូចជាភេសជ្ជៈកំប៉ុង ទឹកផ្លែឈើកែច្នៃ និងភេសជ្ជៈប៉ូវកម្លាំង អាចបង្កើនការរលាកក្នុងខ្លួន និងធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
៥. ស្រា
ស្រាធ្វើឱ្យរាងកាយខ្វះជាតិទឹក និងអាចរំខានដល់ប្រព័ន្ធភាពស៊ាំ។
៦. តែខ្មៅ និងកាហ្វេ
ជាតិកាហ្វេអ៊ីនធ្វើឱ្យរាងកាយខ្វះជាតិទឹក និងអាចធ្វើឱ្យអាការៈកាន់តែមិនស្រួល។
៧. អាហារហឹរ
អាចធ្វើឱ្យរលាកបំពង់ក និងរលាកច្រមុះ ដែលធ្វើឱ្យអ្នកក្អកនិងតឹងច្រមុះកាន់តែខ្លាំង។
៨. អាហារដែលពិបាករំលាយ
ដូចជាសាច់ក្រហម និងអាហារសម្បូរជាតិសរសៃខ្លាំងពេក អាចធ្វើឱ្យរាងកាយត្រូវចំណាយថាមពលច្រើនក្នុងការរំលាយអាហារ។
៩. អាហារដែលមានជាតិប្រៃខ្ពស់
ដូចជាប្រៃត្នោត ត្រីងៀត ត្រីឆ្អើរ និងអាហារសម្រន់ប្រៃផ្សេងទៀត។
១០. អាហារផ្អែម
ដូចជាស្ករគ្រាប់ និងនំខេក។
១១. ផលិតផលសូកូឡា និងម្សៅ
ពិបាកក្នុងការរំលាយអាហារ និងអាចធ្វើឱ្យរលាកក្នុងខ្លួន។
១២. ប៉េងប៉ោះ
ប៉េងប៉ោះអាចធ្វើឱ្យមានអាការៈអាលែហ្ស៊ីខ្លះ និងធ្វើឱ្យមានការរលាក។
ចំណុចសម្គាល់
ដើម្បីជាសះស្បើយឆាប់រហ័ស អ្នកគួរផ្តោតលើការទទួលទានទឹកឱ្យបានច្រើន និងញ៉ាំអាហារងាយរំលាយដូចជាស៊ុប បន្លែ សាច់គ្មានខ្លាញ់ និងផ្លែឈើដែលសម្បូរវីតាមីន C៕
ចែករំលែកព័តមាននេះ