ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្តស្វាយរៀង រក​ឃើញ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​៦៩​ទីតាំង បិទ​បណ្តោះអាសន្ន ​មូលហេតុ​​អស់​ប្រេង​ក្នុង​ស្តុក

4 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមការងារចុះ​តាមដាន និង​ពិនិត្យ​មើល​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​, ក្រុមការងារ​អន្តរ​មន្ទីរ ដោយ​មាន​សមាសភាព…

ខេត្តស្វាយរៀង​ ៖ ​ដោយ​មានការ​ណែនាំ​ពី​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមការងារចុះ​តាមដាន និង​ពិនិត្យ​មើល​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​, ក្រុមការងារ​អន្តរ​មន្ទីរ ដោយ​មាន​សមាសភាព មន្ទីរ​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​, មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត និង​សាខា ក​.​ប​.​ប​ ​ខេត្ត បាន​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ស្តុក និង​តម្លៃ​ប្រេងឥន្ធនៈ នៅ​តាម​បណ្តា​ស្ថានីយ និង​ដេប៉ូ​លក់​ប្រេងឥន្ធនៈ ដែល​មាន​ទីតាំង​ក្នុងភូមិ​សាស្ត្រ​ខេត្តស្វាយរៀង​រយៈពេល​៣​ថ្ងៃ​មកនេះ ចេញ​ជា​លទ្ធផល ដោយ​រក​ឃើញ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៦៩​ទីតាំង បាន​បិទ​បណ្តោះអាសន្ន មូលហេតុ​អស់​ប្រេង​ក្នុង​ស្តុក ក្នុង​ចំណោម​ស្ថានីយ​ប្រេង​២៥៦​ទីតាំង​ទូ​ទាំង​ខេត្ត​។

លោក ប៉ាត់ សាក់ ប្រធាន​ស្ដីទី នៃ​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា បច្ចុប្បន្នភាព ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ក្នុង​ខេត្តស្វាយរៀង គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦​មាន​ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ ចំនួន ២៥៦​ស្ថានីយ ក្នុង​នោះ​មាន​ស្ថានីយប្រេងឥន្ធនៈ​ចំនួន ២០២​ស្ថានីយ​, ស្ថានីយ​ឧស្ម័ន​ឥន្ធនៈ​មាន​ចំនួន ៩​ស្ថានីយ​, ស្ថានីយ​រួម​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​មាន​ចំនួន ៤៥​ស្ថានីយ​។

​លោក​ប៉ាត់​សាក់ប្រធាន​មន្ទីរ​ស្ដីទី​បាន​បញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្ន មាន​ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ កំពុង​ដំណើរការ​ចំនួន ១៨៧​ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ អស់​ស្តុក​ផ្អាក​ដំណើរការ​មាន​ចំនួន ៣៨​ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ ផ្អាក​បណ្តោះអាសន្ន​ដោយ​ខ្លួនឯង មាន​ចំនួន​២១​ស្ថានីយ ស្ថានីយប្រេងឥន្ធនៈ​ចំនួន ១០​ស្ថានីយ​បាន​បិទ​។ ស្ថានីយប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​បញ្ជាក់​បច្ចេកទេស​សុវត្ថិភាព​ស្ថានីយ​ពី​ក្រសួង​មាន​ចំនួន ១៩៨​ស្ថានីយ​។ នេះ​គឺជា​មូលហេតុ​នៃ​ឥទ្ធិពល​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ