ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះចុះ​ធ្វើរដ្ឋបាល ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម១៥​នាក់ ស្នាក់​នៅ​ខុសច្បាប់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម ១៥​នាក់​ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ បន្ទាប់​ពី​ចុះ​រដ្ឋបាល​ ត្រួតពិនិត្យ​ រក​ឃើញ​ថា ស្នាក់​នៅ​ដោយ​ខុសច្បាប់​…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម ១៥​នាក់​ ត្រូវ​បាន​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ បន្ទាប់​ពី​ចុះ​រដ្ឋបាល​ ត្រួតពិនិត្យ​ រក​ឃើញ​ថា ស្នាក់​នៅ​ដោយ​ខុសច្បាប់​ ។

ការ​ចុះ​រដ្ឋបាល​ត្រួតពិនិត្យ​នេះ​ បាន​ធ្វើ​ឡើងកាលពីវេលា​ម៉ោង០១​រសៀល​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះល្វែង ផ្លូវ​១១៤ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ការ​បញ្ជាក់​ពី​កម្លាំង​ជំនាញ ​បានអោយ​ដឹង​ថា ដោយ​បន្ត​អនុវត្តន៍​តាម​ការ​ណែនាំ​ពីលោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ, ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​បទបញ្ជា​អោយគណៈ​អភិបាល​ទាំង ១៤​ខណ្ឌ និងអធិការ​ទាំង ១៤​ខណ្ឌ រឹត​បណ្តឹងការចុះ​រដ្ឋបាល​ចំពោះ​ទីតាំង​មាន​ជនបរទេស​ស្នាក់​នៅ និង​បង្ក្រាប​ទីតាំង​ ដែល​សង្ស័យ​បង្កប់ស្កេ​ម​អន​ឡាញ ក៏​ដូច​ជា​កន្លែង​រក្សា​ទុក ឬ​ប្រើប្រាស់​គ្រឿងញៀន​ ហើយ​គណៈ​ជា​ការ​ឯកភាព​ខណ្ឌ​ច្បារ​អំពៅ​ ក៏​បាន​ចុះ​ធ្វើ​រដ្ឋបាល​ជា​បន្តបន្ទាប់ ​និង​ឈាន​ទៅ​រក​ឃើញ​ជនជាតិ​វៀតណាម​ ដែល​ស្នាក់​នៅ​ប្រមូលផ្ដុំ​គ្នា​ដោយ​ខុសច្បាប់​។

តាម​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​នៅ​ចំណុច​ផ្ទះល្វែង ផ្លូវ​១១៤ ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី រក​ឃើញ​ជនជាតិ​វៀតណាម​ ចំនួន ១៥នាក់​(​ប្រុស​) ​ចូល​មក​ស្នាក់​នៅខុសច្បាប់ ដោយគ្មានលិខិតស្នាមត្រឹមត្រូវ ។

តាម​ការ​សួរនាំ​ជាបឋម ជនជាតិ​វៀតណាម​ទាំងនេះ មក​ពី​ព្រំដែន​វៀតណាម តាម​ច្រក​បា​វិត ហើយទើ​ប​ចូល​មកស្នាក់នៅ ក្នុង មូលដ្ឋានខណ្ឌច្បារអំពៅ ទើបតែ​បាន​២​យប់ នោះ​ទេ ។

បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ