ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់​ទោសអតីត​​ប្រធានា​ធិបតី​ប្រេ​ស៊ីល​ដាក់ពន្ធ​នាគារ​ជាង២៧ឆ្នាំ​

1 នាទី មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ ទោះ​មានការ​គាបសង្កត់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ជួយ ក៏​អតីត​ប្រ​ធា​ធិ​បតី​ប្រេ​ស៊ីល​ជា​អ្នក​ស្ដាំ​និយម លោក​ហ្សា​អៀ​បុល​សូ​ណា​រ៉ូ ត្រូវ​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១១​ កញ្ញា ដាក់​ពន្ធនាគារ​ដល់​២៧​ឆ្នាំ​និង​៣​ខែ ក្រោយ​សវនាការ​កាត់ទោស​លោក​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ…

ប្រទេស​ប្រេ​ស៊ី​ល ៖ ទោះ​មានការ​គាបសង្កត់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ដើម្បី​ជួយ ក៏​អតីត​ប្រ​ធា​ធិ​បតី​ប្រេ​ស៊ីល​ជា​អ្នក​ស្ដាំ​និយម លោក​ហ្សា​អៀ​បុល​សូ​ណា​រ៉ូ ត្រូវ​ទទួល​ការ​កាត់ទោស​កាលពី​ថ្ងៃ​ទី​១១​ កញ្ញា ដាក់​ពន្ធនាគារ​ដល់​២៧​ឆ្នាំ​និង​៣​ខែ ក្រោយ​សវនាការ​កាត់ទោស​លោក​ពី​បទ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ និង​ពី​បទ​ប៉ុនប៉ង​រារាំង​ការ​វិល​ត្រឡប់​មក​កាន់​អំណាច​វិញ របស់​ប្រធានាធិបតី​បច្ចុប្បន្ន​ជា​អ្នក​ធ្វេ​ង​និយម លោក​ល្វី​សអ៊ីណា​ស្យូ​លូ​ឡា​ដា​ស៊ីល​វ៉ា​។

ចៅក្រម​លោក​គ្រី​ទី​យ៉ា​ណូ​ហ្សា​នី​ន​វាយតម្លៃ​ថា អតីត​ប្រមុខរដ្ឋ​រូប​នោះ ជា​អ្នក​ធ្លាប់​ចូលរួម​ក្នុង​អង្គការ​ឧក្រិដ្ឋ​ប្រដាប់​អាវុធ​មួយ​។ ក្នុង​តុលាការ​កំពូល​ប្រេ​ស៊ីល ចៅក្រម​៤​រូប​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​កាត់ទោស​នោះ​និង​មាន​ចៅក្រម​១​រូប​គត់​ដែល​បោះ​ឆ្នោត​ប្រឆាំង​។ តា​មេធាវី​របស់​លោក​ថា លោក​ហ្សា​អៀ​បុល​សូ​ណា​រ៉ូ ពុំ​មាន​វត្ត​មាននៅ​តុលាការ ស្ដាប់​សាលដីកា​កាត់ទោស​លោក​ឡើយ ដោយ​លើក​ហេតុផល​សុខភាព​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ចាត់​ទុក​ការ​កាត់ទោស​នោះ​ថា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​ដោយ​លោក​ថា ការ​ធ្វើ​បែប​នេះ​ដូច​ជា​គេ​សាកល្បង​ធ្វើ​ប្រឆាំង​លោក​ដែរ​។ រឿង​លោក​បុល​សូ​ណា​រ៉ូ​ក៏​ជា​ប្រភព​នៃ​វិបត្តិ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​មួយ​រវាង​ប្រេ​ស៊ីល​ជា​មហាអំណាច​នៅ​អា​មេ​រិ​កឡា​ទី​ន​និង​សហរដ្ឋ​អា​មេរិ​ក​។ ព្រោះតែ​រឿង​កាត់ទោស​អតីត​ប្រធានាធិបតី​ប្រេ​ស៊ីល​រួប​នេះ ទើប​លោក​ត្រាំ​សម្រេច​ដាក់​ពន្ធ​ដល់​៥០% លើ​បណ្ដា​ទំនិញ​ប្រេស៊ីល​នាំ​ចូល​ដែនដី​អា​មេ​រិ​ក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ