ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់​ចាញ់កូន ម៉ាក់​ៗ​អាច​ញ៉ាំ​បន្លែ​៣​នេះ​ច្រើន​បាន

3 ម៉ោង មុន

ប្រសិនជា​អ្នក​ចង់បាន​កូន ក្នុង​ដំណាក់កាល​ត្រៀម​មាន​ផ្ទៃពោះ អ្នក​អាច​ពិសារ​បន្លែ​ទាំងនេះ​បាន ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់កូន​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ដំណាក់កាល​ត្រៀម​មានកូន អ្នក​ម្តាយ​អាច​ញ៉ាំ​ការ៉ុត​ខ្លះ​បាន ព្រោះ​ក្នុង​ការ៉ុត​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ម្តាយ​មិនសូវ​កើត​មាន​អាកា​រៈ​ចាញ់កូន​ក្នុង​ពេល​ពរ​ពោះ​នោះ​ទេ​។ ដូចនេះ អ្នក​ម្តាយ​នឹង​មិន​ក្អួត​ច្រើន​នោះ​ឡើយ​។…

ប្រសិនជា​អ្នក​ចង់បាន​កូន ក្នុង​ដំណាក់កាល​ត្រៀម​មាន​ផ្ទៃពោះ អ្នក​អាច​ពិសារ​បន្លែ​ទាំងនេះ​បាន ព្រោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់កូន​ពេល​ដែល​អ្នកមាន​ផ្ទៃពោះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ដំណាក់កាល​ត្រៀម​មានកូន អ្នក​ម្តាយ​អាច​ញ៉ាំ​ការ៉ុត​ខ្លះ​បាន ព្រោះ​ក្នុង​ការ៉ុត​មាន​ផ្ទុក​សារធាតុ​ជា​ច្រើន​ដែល​អាច​ជួយ​អ្នក​ម្តាយ​មិនសូវ​កើត​មាន​អាកា​រៈ​ចាញ់កូន​ក្នុង​ពេល​ពរ​ពោះ​នោះ​ទេ​។ ដូចនេះ អ្នក​ម្តាយ​នឹង​មិន​ក្អួត​ច្រើន​នោះ​ឡើយ​។

អ្នក​ម្តាយ​ក៏​អាច​បរិភោគ​ផ្លែ​ប៉េងប៉ោះ​បាន​ដែរ ដោយ​អាច​ពិសារ​ឆៅ ឬ​យក​ទៅ​ចម្អិន​ក៏​បាន​ដែរ ព្រោះ​ក្នុង​នោះ​មាន​ផ្ទុក​សារធាតុ​ដែល​អាច​ជួយ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាង​កាយ​អ្នក​ម្តាយ ដោយ​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ម្តាយ​រឹង​មាំ​។

ជា​ពិសេស ក៏​អាច​ជួយ​អ្នក​ម្តាយ​ឲ្យ​ចៀស​ផុត​ពី​អាកា​រៈ​ទល់លាមក​ផង​ដែរ​។

ស្ពែ​បូកគោ អ្នក​ម្តាយ​អាច​ពិសារ​ក្នុង​ពេល​ត្រៀម​មាន​ផ្ទៃពោះ​បាន ព្រោះ​ក្នុង​ពេល​ដែល​អ្នក​ពរ​ពោះ នឹង​ធ្វើ​ឲ្យ​អ្នក​ម្តាយ​អាច​ចៀស​ផុត​ពី​អាកា​រៈ​ខ្វះ​ឈាម ព្រមទាំង​ជួយ​រាង​កាយ​អ្នក​ម្តាយ​មិន​ឲ្យ​ខ្វះ​សារធាតុចិញ្ចឹម​ដើម្បី​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ