ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​មកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប ដើម្បីលើកស្ទួយគុនខ្មែរ!

1 នាទី មុន

​ខេត្តសៀមរាប៖ ដើម្បីជំរុញវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្ហាញពីសក្ដានុពលរបស់កីឡាគុនខ្មែរទៅកាន់ពិភពលោក, កីឡាករ កីឡាការិនី​មកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប នាថ្ងៃទី១៣ និង១៤ ខែកញ្ញា។…



ខេត្តសៀមរាប៖ ដើម្បីជំរុញវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្ហាញពីសក្ដានុពលរបស់កីឡាគុនខ្មែរទៅកាន់ពិភពលោក, កីឡាករ កីឡាការិនី​មកពី៤ប្រទេស នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព នៅខេត្តសៀមរាប នាថ្ងៃទី១៣ និង១៤ ខែកញ្ញា។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា កីឡាករកីឡាការិនីមកពី ៤ប្រទេស រួមមាន អាម៉េរិក ចិន ម៉ាឡេស៊ី និងកម្ពុជា នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមិត្តភាព ដែលនឹងធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី១៣ និង១៤ ខែកញ្ញា ឆ្នាំ២០២៥​ ហើយព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីការដឹងគុនចំពោះប្រទេសទាំង៣ ដែលបានជួយសម្របសម្រួលបទឈប់បាញ់ រហូតនាំមកនូវសន្តិភាពឡើងវិញដល់ប្រជាជន និងកងទ័ពកម្ពុជានៅតាមបណ្ដោយព្រំដែន។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូសបញ្ជាក់ថា ក្រៅពីនេះ ព្រឹត្តិការណ៍នេះក៏ជួយពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងជំរុញការអភិវឌ្ឍវិស័យកីឡាគុនខ្មែរឱ្យកាន់តែរីកចម្រើន និងល្បីល្បាញលើឆាកអន្តរជាតិផងដែរ។

លោក បានលើកឡើងថា ព្រឹត្តិការណ៍នេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីផ្ដល់ឱកាសដល់កីឡាករកម្ពុជាបានផ្លាស់ប្ដូរបទពិសោធជាមួយកីឡាករ-កីឡាការិនីបរទេស ដែលសុទ្ធសឹងជាកីឡាករឆ្នើមប្រចាំប្រទេសរៀងៗខ្លួន។ ការប្រកួតនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យកីឡាប្រដាល់គុនខ្មែររបស់កម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្ហាញពីសក្ដានុពលរបស់កីឡាគុនខ្មែរទៅកាន់ពិភពលោក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ