ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប់​រួម​កោះ​ហៅ​ទូត​អ៊ីស្រា​អែល​ទៅ​ឆ្លើយ​បំភ្លឺ​ពី​បទ​វា.យ​ប្រ​.ហារ​កាតា

1 នាទី មុន

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ​ប្រទេស​អារ៉ាប់​រួម​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីស្រា​អែល​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្រោយ​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​ពី​សំណាក់​យោធា​អ៊ីស្រា​អែល​ទៅ​លើ​អគារ​មួយ​កន្លែង​នៅ​ប្រទេស​កាតា​ដើម្បី​ប៉ុន​ប៉ង​សម្លាប់​មេ​ដឹក​នាំ​របស់​ក្រុម​ហាម៉ាស់​។ ថ្វី​​ដ្បិត​​​ការ​វាយ​ប្រហារ​នោះ​មិន​បាន​សម្រេច​​ ​ប៉ុន្តែ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់​។ អារ៉ាប់​រួម​ប្រាប់​ទូត​អ៊ីស្រា​អែល​ថា​ខ្លួន​សូម​ថ្កោល​ទោស​ទង្វើ​នេះ​ជា​ទម្ងន់​។ ​មាន​ន័យ​ថា​អ៊ីស្រា​អែល​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​​នៅ​លើ​ពិភព​លោក​រួម​ទាំង​អាមេរិក​ អឺរ៉ុប​ អារ៉ាប់ និង​បណ្ដា​ប្រទេស​ខ្លះ​នៅ​ទ្វីប​អាស៊ី​​ប្រកាស​ថ្កោល​ជា​បន្ត​បន្ទាប់​​។​…

ទី​ក្រុង​អាប៊ូ​ដាប៊ី៖ ​ប្រទេស​អារ៉ាប់​រួម​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​អ៊ីស្រា​អែល​ទៅ​ឆ្លើយ​បំភ្លឺ និង​បង្ហាញ​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ក្រោយ​ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ​ពី​សំណាក់​យោធា​អ៊ីស្រា​អែល​ទៅ​លើ​អគារ​មួយ​កន្លែង​នៅ​ប្រទេស​កាតា​ដើម្បី​ប៉ុន​ប៉ង​សម្លាប់​មេ​ដឹក​នាំ​របស់​ក្រុម​ហាម៉ាស់​។ ថ្វី​​ដ្បិត​​​ការ​វាយ​ប្រហារ​នោះ​មិន​បាន​សម្រេច​​ ​ប៉ុន្តែ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៦​នាក់​។ អារ៉ាប់​រួម​ប្រាប់​ទូត​អ៊ីស្រា​អែល​ថា​ខ្លួន​សូម​ថ្កោល​ទោស​ទង្វើ​នេះ​ជា​ទម្ងន់​។ ​មាន​ន័យ​ថា​អ៊ីស្រា​អែល​ទទួល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ប្រទេស​ជា​ច្រើន​​នៅ​លើ​ពិភព​លោក​រួម​ទាំង​អាមេរិក​ អឺរ៉ុប​ អារ៉ាប់ និង​បណ្ដា​ប្រទេស​ខ្លះ​នៅ​ទ្វីប​អាស៊ី​​ប្រកាស​ថ្កោល​ជា​បន្ត​បន្ទាប់​​។​

​នៅ​ក្នុង​កិច្ច​ជំនួប​​​ថ្ងៃ​នេះ​ អារ៉ាប់​រួម​ចាត់​ទុក​កា​រវាយ​ប្រហារ​នោះ​មាន​ចរិត​គម្រក់​ និង​កំសាក​បំផុត​។ ​នេះ​ជា​ការ​បង្កហេតុ​ដោយ​គ្មាន​ការ​ទទួលខុស​ត្រូវ​ទាល់​តែ​សោះ​ ហើយ​នឹង​គំរាម​កំហែង​ទៅ​លើ​សន្តិ​​ភាព និង​សន្តិ​សុខ​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​។ អារ៉ាប់​រួម​យល់​ថា​ការ​ប្រព្រឹត្ត​អំពើ​អរិ​ភាព​ជា​បន្ត​បន្ទាប់​ និង​ការ​ប្រើ​ប្រាស់​វោហារ​សាស្ត្រ​បែប​បង្ក​​ហេតុ​​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ចំពោះ​ស្ថិរ​ភាព​ ហើយ​នឹង​រុញ​ច្រាន​តំបន់​មជ្ឈិម​បូព៌ា​ឱ្យ​ដើរ​ទៅ​រក​មាត់​ជ្រោះ​មរណៈ​។

សារ​ព័ត៌​មាន​អ៊ីស្រា​អែល​​ក៏​បាន​ផ្សព្វ​ផ្សាយ​អំពី​​កិច្ច​ជំនួប​រវាង​អារ៉ាប់​រួម និង​ទូត​អ៊ីស្រា​អែល​​​នៅ​ថ្ងៃ​នេះ​ផង​ដែរ​។ ប៉ុន្តែ​​​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​អ៊ីស្រា​អែល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​អ្វី​មួយ​នៅ​ឡើយ​ទេ​។ ​ចាប់​តាំង​ពី​អ៊ីស្រា​អែល​ និង​អារ៉ាប់​រួម​ដាក់​ទំនាក់​ទំនង​ការ​ទូត​ជា​មួយ​គ្នា​រយៈ​ពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ​ គេ​អាច​ចាត់​ទុក​ថា​ជា​លើក​ទី​១​ដែល​អារ៉ាប់​រួម​បញ្ចេញ​ប្រតិ​កម្ម​ខ្លាំង​​ដល់​ថ្នាក់​នេះ​​។​

ការ​កោះ​ហៅ​ទូត​អ៊ីស្រា​អែល​ទៅ​ឆ្លើយ​បំភ្លឺ​​​លើក​នេះ​ធ្វើ​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​មាន​កិច្ច​ប្រជុំ​បន្ទាន់​មួយ​នៃ​ក្រុម​ប្រទេស​អារ៉ាប់ និង​​ក្រុម​ប្រទេស​ឥស្លាម​នៅ​ប្រទេស​កាតា​​នា​សប្ដាហ៍​ក្រោយ​។ ប្រធាន​បទ​ដែល​ត្រូវ​ពិភាក្សា​គ្នា​គឺ​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​ទៅ​លើ​ប្រទេស​កាតា​។

បន្ទាប់​ពី​ឡើង​ថ្លែង​​សុន្ទរ​កថា​នៅ​​ក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​រួច​ នាយក​រដ្ឋ​មន្ត្រី​កាតា​នឹង​បង្ហួស​ដំណើរ​ទៅ​វ៉ាស៊ីន​តោន​ដើម្បី​ជួប​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​​។ រដ្ឋ​មន្ត្រី​ការ​បរទេស​កាតា​  ព្រះ​អង្គ​ម្ចាស់​មហា​មេត ប៊ីន​ អាប់​ឌុល​រ៉ាម៉ាន់​ អាល់​ថានី (Mohammed bin Abdulrahman Al Thani) មាន​បន្ទូល​ថា​អ៊ីស្រា​អែល​កំពុង​ព្យាយាម​កែ​ប្រែ​ស្ថាន​ការណ៍​នៅ​ក្នុង​តំបន់​ដោយ​កម្លាំង។ ខាង​លើ​នេះ​​ជា​ការ​ដក​ស្រង់​​​ប្រភព​ពី​អេភី (AP)​ និង​ប្រភព​ដទៃ​ទៀត​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ