ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ដាច់​ចង្ហាន់​មែន​ ក្នុង​ពិធី​បិ​ណ្ឌ​កាន់បិណ្ឌ​នេះ​ ព្រោះ​វត្ត​នៅដាច់​ឆ្ងាយ​ពី​ទីប្រជុំជន​​

9 ម៉ោង មុន
  • កំពត

ខេត្ត​កំពត​ ៖ ​បន្ទាប់​ពី​ព្រះ​តេ​ជគុណ​ចៅអធិការ​វត្ត​ភ្នំពេញ​ធ​ម៌ ​ហៅ​វត្ត​ដុប​ច្រាំង​ក្រហម ស្ថិតក្នុង​ភូមិ​ច្បារ​អំពៅ​ ឃុំ​ព្រៃ​ថ្នង ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ បាន​បង្ហោះ​សា​រតាម​បណ្ដាញ​សង្គម​ថា ​វត្ត​ដែល​មាន​ព្រះសង្ឃ​ចំនួន៩​អង្គនៅ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៥​នេះ​​…

ខេត្ត​កំពត​ ៖ ​បន្ទាប់​ពី​ព្រះ​តេ​ជគុណ​ចៅអធិការ​វត្ត​ភ្នំពេញ​ធ​ម៌ ​ហៅ​វត្ត​ដុប​ច្រាំង​ក្រហម ស្ថិតក្នុង​ភូមិ​ច្បារ​អំពៅ​ ឃុំ​ព្រៃ​ថ្នង ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ បាន​បង្ហោះ​សា​រតាម​បណ្ដាញ​សង្គម​ថា ​វត្ត​ដែល​មាន​ព្រះសង្ឃ​ចំនួន៩​អង្គនៅ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៥​នេះ​​ គឺកំពុងខ្វះ​ចង្ហាន់​ឆាន់​ ។

តាមរយៈអ្នក​យកព័ត៌មាន​កោះសន្តិភាព​ប្រចាំ​​ខេត្តកំពត គឺបាន​​ចុះ​ទៅ​ដល់ទី​អារាម​ខាងលើ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ​ខែកញ្ញា ​ឆ្នាំ២០២៥ ​បាន​ពិនិត្យ​ឃើញ​ថា​ គឺ​វត្តនៅ​​ដាច់​ឆ្ងាយ​ពី​ទីប្រជុំជន​​ និងពិតជា​ខ្សត់ខ្សោយ​ចង្ហាន់​មែន​ ។

​ព្រះ​តេ​ជ​គុណ​ ឈិ​ន គ​ន្ធា ​មាន​ព្រះ​ជន្ម៣៨​វស្សា ​មាន​សង្ឃដីកា​​ថា​ នៅ​វត្ត​ភ្នំពេញ​ធ​ម៌ ​ហៅ​វត្ត​ដុប​ច្រាំង​ក្រហម​នេះ​ មាន​ព្រះសង្ឃ​គង់​ចាំ​ព្រះ​វស្សា​ចំនួន​៩​អង្គ ​ហើយ​ក្នុង​ពិធីបុណ្យ​កាន់បិណ្ឌ​នេះ​វេន​ទី៥​នេះ​ មាន​ចង្ហាន់​តែ​មួយ​ស្រាក់​​​ប៉ុណ្ណោះ ​។

​ព្រះ​តេ​ជ​គុណ​ឈិ​ន គ​ន្ធា ​មាន​សង្ឃដី​កា​បន្ត​ថា ​នៅ​ជុំវិញ​វត្ត​មិនសូវ​មាន​​ញាតិញោម​ទេ ​ព្រោះ​វត្ត​នេះ​នៅ​ដាច់​ពី​ទីប្រជុំជន​ ​ហើយ​នៅ​ជុំវិញ​វត្ត​នេះ​​ក៏​មាន​វិហារ​ព្រះ​យី​ស៊ូ​ ហើយ​បងប្អូន​ខ្មែរឥស្លាម​វិញ​ក៏មាន​ច្រើន​ផង​ដែរ​។​

ព្រះ​តេ​ជ​​គុ​ណ​ឈិ​ន គ​ន្ធា ដែលជា​​ចៅអធិការ​វត្ត មាន​សង្ឃដីកាបន្ត​ថា​ ការ​និមន្ត​បិណ្ឌ​បាត​របស់​ព្រះ​សង្ឃ​ពី​វត្ត​ទៅ​ដល់​ថ្នល់ជាតិ​លេខ​៣ ​មាន​ចម្ងាយ​១០​គីឡូ​ ទៅ​១៥​គីឡូ​ ព្រោះ​នៅ​អម​សងខាង​ផ្លូវជាតិ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រៃ​ថ្នង ​សំបូរ​ណាស់​បងប្អូន​ខ្មែរអ៊ិស្លាម ​។

​ព្រះ​តេ​ជ​គុណ​ចៅអធិការ​វត្ត​បន្ត​ថា ​នៅ​វេលា​ដែល​អាត្មាភាព​បង្ហោះ​តាម​បណ្ដាញ​សង្គម​នោះ​ ពេល​ព្រះ​អង្គ​ឆាន់ចង្ហាន់​ត្រ​ង់ ក៏​មាន​​ញាតិញោម​ខ្លះ​​បាន​យក​ចង្ហាន់​មក​ប្រ​គេន​ព្រះសង្ឃ​​បានឆាន់​​មួយ​ពេល​ មិន​លំបាក​ដល់​លោក​យាយជី​ និង​លោក​តាជី​ ធ្វើ​ចង្ហាន់​អោយ​ព្រះ​ស​ង្យ​ឆាន់ ។

ដូច្នេះ នេះជាដំណឹងជម្រាបដល់បងប្អូនទាំងអស់ ចូលរួម​យកចង្ហាន់មកប្រគេនព្រះសង្ឃនៅវត្តខាងលើនេះផង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ