ខេត្តសៀមរាប៖ សម្រាប់អ្នកដែលចូលចិត្តថតរូប កុំភ្លេចទៅទស្សនា ស្រះទឹកខាងត្បូងប្រាសាទអង្គរវត្ត ជាកន្លែងដ៏ពេញនិយមបំផុតដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិនិយមទៅផ្តិតយករូបភាព កំពូលទាំង ៥ នៃប្រាសាទអង្គរវត្ត ដែលឆ្លុះបញ្ចាំងយ៉ាងស្រស់ស្អាតលើផ្ទៃទឹក។
ដើម្បីសម្រួលដល់ការថតរូបកាន់តែងាយស្រួល និងមានសុវត្ថិភាព អាជ្ញាធរជាតិអប្សរា បានរៀបចំ កម្រាលរានទស្សនាថ្មី នៅក្បែរស្រះទឹក។ ដូច្នេះ ទោះបីជាក្នុងរដូវវស្សា ឬមានភ្លៀងក៏ដោយ ក៏អ្នកអាចឈរថតរូបដោយមិនបារម្ភពីការរអិល ឬប្រឡាក់ឡើយ។
ទៅលេងអង្គរវត្តលើកក្រោយ កុំភ្លេចទៅថតរូបនៅទីតាំងដ៏អស្ចារ្យមួយនេះ!
ប្រភព៖ អាជ្ញាធរជាតិអប្សរា
ចែករំលែកព័តមាននេះ