ខេត្តបន្ទាយមានជ័យ ៖ គោយន្តកន្ត្រៃបើកបរកាត់សំណង់បង្ហៀទឹកហូរខ្លាំងបណ្តាលធ្លាក់ចូលទឹកយកត្រាក់ទ័រមកទាញខុសបច្ចេកទេសប៊ិះធ្លាក់ចូលទឹកទាំងពីរគ្រឿង តែគ្មានអ្នករងគ្រោះឡើយ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នៅចំណង់ព្រែកសឿ ឃុំសឿ ស្រុកមង្គលបូរី ។
អាជ្ញាធរឃុំសឿបានប្រាប់ថា នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ១គ្រឿងមកពីស្រែពេលយប់បើកឆ្លងកាត់សំណង់បង្ហៀព្រែកសឿដែលទឹកហូរខ្លាំង បណ្តាលឱ្យធ្លាក់ចូលទឹកផ្នែកខាងក្រោយហើយអ្នកបើកបរបានហក់ចេញហែលបណ្តោយទឹកហូរទើបរួចពីគ្រោះថ្នាក់ដែលមានជម្រៅទឹកប្រមាណជា៥ទៅ៦ម៉ែត្រ។
អាជ្ញាធររូបនោះបានបញ្ជាក់ថា ក្រោយគោយន្តកន្ត្រៃធ្លាក់ចូលទឹកជ្រៅហើយចំមុខទឹកសំណង់បង្ហៀទឹកដែលហូរខ្លាំង ក៏មានប្រជាពលរដ្ឋបានយកត្រាក់ទ័រ១គ្រឿងបើកចុះមកត្រង់ចំណុចសំណង់បង្ហៀរទឹកហើយដាក់ខ្សែកាបទាញគោយន្តឡើងពីទឹកខុសបច្ចេកទេសប៊ិះធ្លាក់ចូលទឹកទាំង២គ្រឿង តែអ្នកបើកត្រាក់ទ័របើកកំហុកឡើងវិញ និងដូរវិធីសាស្គ្រទាញរហូតមានសម្រេចយកគោយន្តឡើងគោក។
អាជ្ញាធរបានបញ្ជាក់ថា៖សំណង់បង្ហៀទឹកព្រែកសឿត្រូវបានធ្វើស្ពានសម្រាប់តែអ្នកដំណើរនិងម៉ូតូបើកបរឆ្លងកាត់បាន តែបើគោយន្តនិងត្រាក់ទ័រត្រូវបើកកាត់សំណង់បង្ហៀទឹកពេលនេះទឹកហូរខ្លាំងត្រូវបានបើកបរប្រុងប្រយ័ត្នការពារគ្រោះថ្នាក់កើតឡើងដូចគោយន្ត១គ្រឿងខាងលើនេះ សំណាងល្អគ្មានអ្នករងគ្រោះថ្នាក់ឡើយ ហើយទាញយកគោយន្តបានមកវិញ ៕






ចែករំលែកព័តមាននេះ