ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំស្រូវ៣ស្រុក នៅក្នុងខេត្តកំពង់ធំ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បានឱ្យ​ដឹង​កាលពី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០២៥​ថា ខេត្តកំពង់ធំ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បានឱ្យ​ដឹង​កាលពី​រសៀល ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០២៥​ថា ខេត្តកំពង់ធំ រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទឹកភ្លៀង​លើ​ដំណាំ​ស្រូវ សរុប​ចំនួន​១៧៨១​ហិ​កតា លើ​០៣​ស្រុក ១៣​ឃុំ ៧១​ភូមិ ស្មើនឹង​២១១២​គ្រួសារ ក្នុង​នោះ​ខូចខាត​ចំនួន​១០៥៦​ហិ​កតា លើ​០២​ស្រុក ៧​ឃុំ ៥២​ភូមិ ស្មើនឹង​១២៨៧​គ្រួសារ ។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP) ។

ប្រភព​បាន​លើក​ឡើង​ថា ស្រុក​តាំងគោក ប៉ះពាល់​ចំនួន​១០៤៧​ហិ​កតា លើ​៦​ឃុំ ៤៣​ភូមិ ស្មើនឹង​១១៦៦​គ្រួសារ ក្នុង​នោះ​ខូចខាត​ចំនួន​៦៦៤​ហិ​កតា លើ​០៤​ឃុំ ៣៤​ភូមិ​ស្មើនឹង​៨៨៨​គ្រួសារ ។ ស្រុក​បារាយណ៍​ប៉ះពាល់​ចំនួន​៦៦៩​ហិ​កតា លើ​០៤​ឃុំ ២៣​ភូមិ​ស្មើនឹង​៨១៧​គ្រួសារ ក្នុង​នោះ​ខូចខាត​ចំនួន​៣៩២​ហិ​កតា លើ​០៣​ឃុំ ១៨​ភូមិ ស្មើនឹង​៣៩៩​គ្រួសារ ។ និង​ស្រុក​ស​ន្ទុ​ក​ប៉ះពាល់​ចំនួន​៦៥​ហិ​កតា លើ​០៣​ឃុំ ៥​ភូមិ​ស្មើនឹង​១២៩​គ្រួសារ ។

ស្ថានភាព​ទឹកជំនន់​នៅ​ខេត្តកំពង់ធំ ទឹកស្ទឹង​សែន គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥​ទឹកស្ទឹង​សែន មាន​កម្ពស់​១៣,២៨​ម៉ែត្រ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន រយៈពេល​ដូច​គ្នា​ខ្ពស់​ជាង​១,៨៥​ម៉ែត្រ កម្ពស់​ទឹក​ត្រូវ​ប្រុង​ប្រយ័ត្ន​១៣,៥០​ម៉ែត្រ ។

ការងារ​បង្កបង្កើត​ផល​លើ​ដំណាំ​ស្រូវ របស់​កសិករ​ខេត្តកំពង់ធំ គិត​ត្រឹម​ថ្ងៃ​ទី​១២ កញ្ញា ឆ្នាំ​២០២៥ អនុវត្ត​បាន​លើ​ផ្ទៃដី​ចំនួន​២៣៦១២៦​ហិ​កតា ស្មើនឹង​១០៧,៣៣​ភាគរយ​នៃ​ផែនការ​២២០០០០​ហិ​កតា​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​រយៈពេល​ដូច​គ្នា ខ្ពស់​ជាង​ចំនួន​១៧៩២៧​ហិ​កតា ។

ទន្ទឹម​នឹង​នេះ​ដែរ​ប្រជា​កសិករ​ខេត្តកំពង់ធំ យកចិត្តទុកដាក់​ដាំ​ដំណាំ​រួម​ផ្សំ​បាន​ចំនួន​សរុប​ចំនួន​៤៦១៧៦​ហិ​កតា​ធៀប​ទៅ​និង​ឆ្នាំ​មុន រយៈពេល​ដូច​គ្នា ទាប​ជាង​ចំនួន​៦៨៨៥ ហិ​កតា ។

ជាមួយ​គ្នា​នេះ​ដែរ ប្រជា​កសិករ​ខេត្តកំពង់ធំ បាន​ធ្វើការ​ប្រមូល​ផល​ស្រូវស្រាល​បង្កើន​រដូវ​ចំនួន​៧២៨៩៩​ហិ​កតា ដោយ​ទទួល​បាន​ទិន្នផល​មធ្យម​៤,៤២៤​តោន​ក្នុង​០១​ហិ​កតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ