ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រលាញ់សត្វកុំប្រហែស ! ឆ្កែឆ្កួតមិនត្រឹមផ្ទុះនៅថៃទេ វៀតណាមក៏កំពុងបារម្ភដែរ​

4 ម៉ោង មុន

ក្រោយ​ពេល​ស្ថាប័ន​ជំនាញ​ថៃ ដាក់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាងកក និង​ខេត្ត​នៅ​ជុំវិញ​តំបន់​នោះ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​ឆ្កែឆ្កួត​នោះ នៅ​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា វា​មាន​ករណី​នេះ​នៅ​វៀតណាម​ដែរ ។ សារព័ត៌មាន Vietnam News…

ក្រោយ​ពេល​ស្ថាប័ន​ជំនាញ​ថៃ ដាក់​ផ្នែក​ខ្លះ​នៃ​ទីក្រុង​បាងកក និង​ខេត្ត​នៅ​ជុំវិញ​តំបន់​នោះ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ជំងឺ​ឆ្កែឆ្កួត​នោះ នៅ​ពេល​នេះ មាន​សេចក្តីរាយការណ៍​ថា វា​មាន​ករណី​នេះ​នៅ​វៀតណាម​ដែរ ។

សារព័ត៌មាន Vietnam News បាន​រាយការណ៍​ថា ជំងឺ​ឆ្កែឆ្កួត​នេះ វា​បាន​ស​ម្លា​.​ប់ ក្មេង​ស្រី​វ័យ​១១​ឆ្នាំ​ម្នាក់ នៅ​ខេត្ត​ងេ​អាន ភាគ​កណ្តាល​នៃ​ប្រទេស ក្រោយ​ពេល​ដែល​សត្វ​ឆ្កែ ដែល​នាង​ចិញ្ចឹម​បាន​ងាប់ ដោយ​ជំងឺ​នេះ​ហើយ​នោះ ។

ក្មេង​ស្រី​ត្រូវ​បាន​នាំ​មក​មន្ទីរពេទ្យ ក្រោយ​ពេល​ដែល​ក្មេង​ស្រី​នេះ ចាប់ផ្តើម​មាន​អារម្មណ៍​អស់កម្លាំង ឈឺក្បាល និង​បាត់បង់​ចំណង់​អាហារ ហើយ​ក្រោយមក​ក៏​ឈឺបំពង់ក និង​ពិបាក​លេប​អាហារ អម​ដោយ​គ្រុនក្តៅ​ឡើង​ដល់​៣៩,៤ អង្សា​សេ ។ បន្ទាប់​មក​ទៀត ស្ថានភាព​របស់​នាង បាន​ប្រែ​ទៅ​ជា​គួរ​ឱ្យ​ភ័យ​ខ្លាច ។ នាង​ឆាប់​ខឹង ច្របូកច្របល់ ហើយ​ចាប់ផ្តើម​និយាយ​មិន​ឈប់ ។

ក្រុម​គ្រួសារ​របស់​អ្នកជំងឺ បាន​បញ្ជាក់​ថា ដោយសារ​ពួក​គេ​មិន​បានដឹង​ថា កុមារ​ធ្លាប់​ត្រូវ​ឆ្កែ​ខាំ ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​ឆ្កែ​ពី​មុន​មក​ពួក​គេ​មិន​បាន​ផ្តល់​ថ្នាំ​បង្ការ​ដល់​នាង​ឡើយ ។ ក្រោយ​ពី​ទទួល​បានការ​បញ្ជាក់​ពី​ជំងឺ​ឆ្កែឆ្កួត ក្រុម​គ្រួ​សារបាន​សុំ​យក​នាង​ទៅ​ផ្ទះ​ដើម្បី​មើលថែ ។

ពាក់ព័ន្ធ​នឹង​ជំងឺ​នេះ គឺ​មាន​តែ​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​ជា​មុន​ទេ ទើប​អាច ជួយ​សង្គ្រោះ​ជីវិត​បាន ។ ហើយ​នៅ​ក្នុង​ករណី​វា​ឆ្លង គឺ​មាន​តែ​ការ​រង់ចាំ​ស្លាប់​ប៉ុណ្ណោះ ។

នៅ​ក្នុង​ករណី​មនុស្ស​ត្រូវ​រង​របួស ដោយ​សត្វ​ឆ្កែ ឬ​សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ខាំ ឬ​ខ្វាច​ឲ្យ​របួស​ចាំបាច់​ត្រូវ​លាងមុខ​របួស​ឲ្យ​ហ្មត់ចត់ ដោយ​ទឹកសាប៊ូ​១៥​នាទី ហើយ​កុំ​ជូត​មុខរបួស ឬ​លាប ឬ​ប្រើ​ឧស​ថ​បុរាណ បន្ទាប់​មក គឺ​ត្រូវ​តែ​ទៅ​មន្ទីរពេទ្យ​រក​ថ្នាំ​បង្ការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ