ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ និង​រោគ​សញ្ញា កើត​ជំងឺ​គីស​បបូរមាត់ តើ​គួរ​បារម្ភ​ដែរ​ទេ?

4 ម៉ោង មុន

ធ្លាប់​ឃើញ​មាន​ដុំ​ពក​តូច​ៗ​ទន់​ៗ​នៅ​លើ​បបូរមាត់ ឬ​ក្នុង​មាត់​ទេ? កុំ​ទាន់​ភ័យ​ស្លន់ស្លោ​! ភាគច្រើន​វា​គ្រាន់តែ​ជា​ជំងឺ គីស​បបូរមាត់ (Mucocele of lip) ដែល​ជា​បញ្ហា​សុខភាព​មាត់​ធ្មេញ​ទូទៅ ហើយ…

ធ្លាប់​ឃើញ​មាន​ដុំ​ពក​តូច​ៗ​ទន់​ៗ​នៅ​លើ​បបូរមាត់ ឬ​ក្នុង​មាត់​ទេ? កុំ​ទាន់​ភ័យ​ស្លន់ស្លោ​! ភាគច្រើន​វា​គ្រាន់តែ​ជា​ជំងឺ គីស​បបូរមាត់ (Mucocele of lip) ដែល​ជា​បញ្ហា​សុខភាព​មាត់​ធ្មេញ​ទូទៅ ហើយ មិនមែន​ជា​ជំងឺមហារីក នោះ​ទេ​។

យោង​តាម​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានឱ្យ​ដឹង​ថា
ជំងឺ​នេះ​កើតឡើង​នៅ​ពេល​ដែល ក្រពេញទឹកមាត់​តូច​ៗ ក្នុង​មាត់​របស់​យើង ជួប​ប្រទះ​ការ​ស្ទះ ឬ​រង​ការ​ប៉ះទង្គិច បណ្ដាល​ឲ្យ​ទឹកមាត់​ដក់ និង​បង្កើត​ជា​ដុំ​គីស​។

មូលហេតុ​បង្ក​ឲ្យ​កើត​គីស​បបូរមាត់
ការ​ខាំ​បបូរមាត់​: ការ​ខាំ​បបូរមាត់​ដោយ​ចៃដន្យ ឬ​ជា​ទម្លាប់ គឺជា​មូលហេតុ​ញឹកញាប់​បំផុត ដែល​ធ្វើ​ឲ្យ​ក្រពេញទឹកមាត់​រង​របួស និង​ស្ទះ​។
ការ​ប៉ះទង្គិច​: ការ​ប៉ះទង្គិច​ដោយ​ផ្ទាល់​ទៅ​លើ​បបូរមាត់ ក៏​អាច​បង្ក​ជា​គីស​បាន​ដែរ​។

រោគ​សញ្ញា​ដែល​អ្នក​គួរ​កត់សម្គាល់
គ្មាន​ការ​ឈឺចាប់​: ជា​ទូទៅ គីស​បបូរមាត់​មិន​បង្ក​ការ​ឈឺចាប់​នោះ​ទេ​។
ពណ៌​ប្លែក​: វា​អាច​មាន​ពណ៌​ក្រហម​ថ្លា ឬ​ខៀវ បន្តិចបន្តួច ស្រ​ដៀង​នឹង​ពណ៌​នៃ​ទឹកមាត់​។
សភាព​ទន់​និង​រអិល​: ពេល​អ្នក​ប៉ះ នឹង​មាន​អារម្មណ៍​ថា​វា​ជា​ដុំ​ទន់​ៗ និង​រអិល​នៅ​ក្រោម​ស្បែក​។

ការ​ព្យាបាល​គីស​បបូរមាត់
បាត់​ទៅ​វិញ​ដោយ​ឯកឯង​: សម្រាប់​គីស​ដែល​មាន​ទំហំ​តូច វា​ច្រើន​តែ​កើតឡើង​ហើយ​ក៏​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ខ្លី​។

ការ​វះកាត់​យក​ចេញ​: ប្រសិនបើ​គីស​មាន​ទំហំ​ធំ​ជាង ១ សង់ទីម៉ែត្រ ឬ​មិន​បាត់​ទៅ​វិញ អ្នក​នឹង​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើការ​វះកាត់​តូច​មួយ​ដើម្បី​យក​វា​ចេញ​។

ដំបូន្មាន​សំខាន់​: ប្រសិនបើ​អ្នក​សង្ស័យ​ថា​មាន​ដុំ​គីស​នេះ សូម​ទៅ​ជួប គ្រូពេទ្យ​ជំនាញ​ខាង​ធ្មេញ ឬ​វេជ្ជបណ្ឌិត ដើម្បី​ទទួល​បានការ​ពិនិត្យ និង​ណែនាំ​ត្រឹមត្រូវ​។ សូមកុំ​ព្យាយាម​ចោះ ឬ​កាត់​ដុំ​គីស​ដោយ​ខ្លួនឯង ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ