ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ភ្លេច​! ផឹកទឹក​ពេល​ព្រឹក បន្ទាប់​ពី​ភ្ញាក់​ពី​គេង ជួយ​សម្អាត​ជាតិពុ.ល​ក្នុង​ខ្លួន

3 ម៉ោង មុន

តើ​អ្នក​ធ្លាប់​ភ្ញាក់​ពី​គេង​ហើយ​មាន​អារម្មណ៍​អស់កម្លាំង ឬ​មិនសូវ​ស្រស់ស្រាយ​ទេ? នេះ​អាច​បណ្តាល​មក​ពី​ការ​ខ្សោះ​ជាតិ​ទឹក​។ ការ​ភ្ញាក់​ពី​គេង​ហើយ​ផឹកទឹក​មួយ​កែវ​នៅ​ពេល​ព្រឹក គឺជា​ទម្លាប់​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​។ ហេតុ​អ្វី​គួរ​ផឹកទឹក​ពេល​ព្រឹក?បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​៖ បន្ទាប់​ពី​គេង​អស់​ជា​ច្រើន​ម៉ោង រាង​កាយ​របស់​យើង​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ការ​ផឹកទឹក​ពេល​ព្រឹក​ជួយ​បំពេញ​ជាតិ​ទឹក​ភ្លាម​ៗ…

តើ​អ្នក​ធ្លាប់​ភ្ញាក់​ពី​គេង​ហើយ​មាន​អារម្មណ៍​អស់កម្លាំង ឬ​មិនសូវ​ស្រស់ស្រាយ​ទេ? នេះ​អាច​បណ្តាល​មក​ពី​ការ​ខ្សោះ​ជាតិ​ទឹក​។ ការ​ភ្ញាក់​ពី​គេង​ហើយ​ផឹកទឹក​មួយ​កែវ​នៅ​ពេល​ព្រឹក គឺជា​ទម្លាប់​ដ៏​សាមញ្ញ ប៉ុន្តែ​មាន​អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល​។

ហេតុ​អ្វី​គួរ​ផឹកទឹក​ពេល​ព្រឹក?
បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់​៖ បន្ទាប់​ពី​គេង​អស់​ជា​ច្រើន​ម៉ោង រាង​កាយ​របស់​យើង​បាត់បង់​ជាតិ​ទឹក​ច្រើន​។ ការ​ផឹកទឹក​ពេល​ព្រឹក​ជួយ​បំពេញ​ជាតិ​ទឹក​ភ្លាម​ៗ និង​ធ្វើ​ឱ្យ​រាង​កាយ​ចាប់ផ្តើម​ដំណើរការ​បាន​ល្អ​។

បង្កើន​ស្មារតី និង​ថាមពល​៖ ជាតិ​ទឹក​អាច​ជួយ​ជំរុញ​ចរន្តឈាម​ទៅ​កាន់​ខួរក្បាល ដែល​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្វាហាប់ ភ្ញាក់រលឹក និង​កម្ចាត់​ភាព​ងងុយគេង​។

ជំរុញ​ប្រព័ន្ធ​មេតា​ប៉ូ​លី​ស​៖ ការ​ផឹកទឹក​ក្តៅ​មួយ​កែវ​នៅ​ពេល​ព្រឹក​អាច​ជួយ​បង្កើន​ល្បឿន​មេតា​ប៉ូ​លី​ស ដែល​ជួយ​ដល់​ការ​ដុត​បំផ្លាញ​កាឡូរី និង​គ្រប់គ្រង​ទម្ងន់​។
ជួយ​សម្អាត​ជាតិពុល​៖ ការ​ផឹកទឹក​ពេល​ព្រឹក​អាច​ជួយ​ជំរុញ​ចលនា​ពោះវៀន និង​ជួយ​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ​តាម​រយៈ​ទឹកនោម​។

ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​តទៅ សូមកុំ​ភ្លេច​ដាក់​ទឹក​មួយ​កែវ​ក្បែរ​គ្រែ ដើម្បី​ឱ្យ​អ្នក​អាច​ផឹក​ភ្លាម​ៗ​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​។ ទម្លាប់​តូច​មួយ​នេះ អាច​ផ្លាស់​ប្តូរ​សុខភាព​របស់​អ្នក​បាន​យ៉ាង​អស្ចារ្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ