ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ អាច​ប្រើ​ថ្នាំ​ទេ ក្នុង​កំឡុង​ពេល​កូន​បៅដោះ?

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​បំបៅ​ទឹកដោះ​ដល់​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ប្រសិនជា​អ្នក​ផ្តាសាយ​ធម្មតា អាច​ចៀស​ពី​ការ​ប្រើ​ថ្នាំ​បាន អ្នក​គួរតែ​ចៀស ព្រោះ​ការ​ប្រើ​ថ្នាំ​ក្នុង​ពេល​កូន​កំពុង​តែ​ធំ​លូតលាស់​ដោយសារ​តែ​ទឹកដោះ​អ្នក អាច​ធ្វើ​ឲ្យ​កូន​កើត​មាន​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​។ នៅ​ពេល​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ប្រើ​ថ្នាំ អ្នក​ត្រូវ​តែ​ឆ្លងកាត់​តាម​វេជ្ជបញ្ជារ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​រឿង​ដែល​អ្នក​គួរតែ​ប្រយ័ត្ន​ពេល​បំបៅ​ទឹកដោះ​ដល់​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

ប្រសិនជា​អ្នក​ផ្តាសាយ​ធម្មតា អាច​ចៀស​ពី​ការ​ប្រើ​ថ្នាំ​បាន អ្នក​គួរតែ​ចៀស ព្រោះ​ការ​ប្រើ​ថ្នាំ​ក្នុង​ពេល​កូន​កំពុង​តែ​ធំ​លូតលាស់​ដោយសារ​តែ​ទឹកដោះ​អ្នក អាច​ធ្វើ​ឲ្យ​កូន​កើត​មាន​គ្រោះថ្នាក់​ដោយ​មិនដឹង​ខ្លួន​។

នៅ​ពេល​ដែល​អ្នក​ចាំបាច់​ត្រូវ​តែ​ប្រើ​ថ្នាំ អ្នក​ត្រូវ​តែ​ឆ្លងកាត់​តាម​វេជ្ជបញ្ជារ​។ បើ​គ្មាន​ការ​អនុញ្ញាត​ពី​គ្រូពេទ្យ​ទេ អ្នក​មិន​គួរ​ប្រើ​ថ្នាំ​នោះ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​កូន​ពេល​ដែល​គេ​បៅ​ទឹកដោះ​អ្នក​រួច​។

ប្រសិនជា​អាច អ្នក​គួរតែ​ប្រើ​ថ្នាំលេប មិន​គួរ​ចាក់​ឡើយ ព្រោះ​ថ្នាំលេប អាច​មាន​គ្រោះថ្នាក់​ជាង​ថ្នាំ​ចាក់​ដែល​ចូល​តាម​សរសៃឈាម​របស់​អ្នក​។ ដូចនេះ កូន​ក៏​មិនសូវ​ប្រទះ​នឹង​បញ្ហា​ដែរ​តាម​រយៈ​ទឹកដោះ​អ្នក​។

នៅ​ពេល​ដែល​អ្នក​លេបថ្នាំ អ្នក​គួរតែ​លេប​ក្នុង​ពេល​ដែល​កូន​បៅ​ទឹកដោះ​អ្នក​រួច ឬ​លេប​ក្នុង​ពេល​យប់​ដែល​កូន​មិនសូវ​បៅ ឬ​លេប​ហើយ​ភ្លាម ឲ្យ​កូន​បៅ​ភ្លាម ព្រោះ​ក្នុង​ពេល​នេះ ថ្នាំ​នៅ​មិន​ទាន់​ចេញ​ឥទ្ធិពល​។ ដូចនេះ មិនសូវ​ប៉ះពាល់​ដល់​សុខភាព​កូន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ