ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បចិន​២​នាក់ ចា.ប់​ស្ត្រីវៀតណាម​២​នាក់​ ដា.ក់​ចូល​វ៉ា​លិស ដើម្បី​ជម្រិ.ត​ទារ​​ប្រាក់

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ចាប់​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់​ដាក់​ចូល​នៅ​ក្នុង​វ៉ា​លី​ដើម្បី​ជំរិត​ទាប​ប្រាក់​។ ជនសង្ស័យ ចំនួន​០២​នាក់​រួម​មាន ៖ ១-​ឈ្មោះ XIE…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​ចិន​ពីរ​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ចាប់​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ចំនួន​ពីរ​នាក់​ដាក់​ចូល​នៅ​ក្នុង​វ៉ា​លី​ដើម្បី​ជំរិត​ទាប​ប្រាក់​។

ជនសង្ស័យ ចំនួន​០២​នាក់​រួម​មាន ៖ ១-​ឈ្មោះ XIE CHENGPING ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន និង២-​ឈ្មោះ LUO DEYUAN ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ចិន ឃាត់ខ្លួន​ត្រង់​ចំណុច​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

តាម​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៤​និង​១៧​នាទី មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ជំរិត​ទារប្រាក់ ដោយ​ក្រុម​ជនសង្ស័យ​ចំនួន​០១​ក្រុម​បាន​ធ្វើ​សកម្មភាព ចាប់​ជន​រង​គ្រោះ​ចំនួន​០២​នាក់ រួម​មាន​៖ ១.​ឈ្មោះ TRAN HONG TRANG ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម និង​ទី​២.​ឈ្មោះ NGAN THI KE ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម ដាក់​ចូល​ក្នុង​វ៉ា​លី​រួច​លើក​ចូល​ក្នុង​រថយន្ត ចេញពី​ទីតាំង ជី យៀន រី​ស៊​ត ស្ថិត​ក្នុងភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តស្វាយរៀង ដោយ​បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ​។​

លុះ​នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០១​និង​២០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ជួ​យស​ង្រោះ​ជន​រង​គ្រោះ​ចំនួន​០២​នាក់​ខាងលើ នៅ​ចំណុច​ភូមិ​អន្លង់​ជ្រៃ ឃុំ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​កំពុងធ្វើការ​បង្ខាំង​។​

រហូត​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤​និង​១០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​ចំណុច​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ