ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​ដែក​ជ្រុង​គ.ប់​បែក​កញ្ចក់​ឡានគេ លុះ​ពេល​ម្ចាស់​ចុះ​មក​សួរនាំ ស្ទុះ​វា.យ​ម្ចាស់​ថែមទៀត

1 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​យក​ដែក​ជ្រុង​មួយ​កំណាត់ គប់​ទៅ​លេ​ី​រថយន្ដ​ស៊េរី​ទំនើប​របស់​អ្នក​ដំណេ​ី​រ ចំ​កញ្ចក់​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ​បែក​មិន​មាន​មូលហេតុ ពេល​ម្ចាស់​ចុះ​មក​សួរនាំ ថែម​ទាំង​វាយ​ម្ចាស់​រថយន្ត​រង​របួស​ទៀត ទើប​ប្តឹង​នគរបាល​អន្តរាគមន៍​តែ​ម្តង​។ ការ​ឃាត់ខ្លួន​ជន​ដៃដល់​យក​ដែក​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ…

ខេត្តកំពង់ស្ពឺ​៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ធ្វើការ​ឃាត់ខ្លួន ខណៈ​ដែល​យក​ដែក​ជ្រុង​មួយ​កំណាត់ គប់​ទៅ​លេ​ី​រថយន្ដ​ស៊េរី​ទំនើប​របស់​អ្នក​ដំណេ​ី​រ ចំ​កញ្ចក់​ផ្នែក​ខាង​មុខ បណ្តាល​ឱ្យ​បែក​មិន​មាន​មូលហេតុ ពេល​ម្ចាស់​ចុះ​មក​សួរនាំ ថែម​ទាំង​វាយ​ម្ចាស់​រថយន្ត​រង​របួស​ទៀត ទើប​ប្តឹង​នគរបាល​អន្តរាគមន៍​តែ​ម្តង​។

ការ​ឃាត់ខ្លួន​ជន​ដៃដល់​យក​ដែក​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ និង​វាយ​ម្ចាស់ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ក្នុង​ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ជន​ដៃដល់​ដែល​នគរបាល​ឃាត់ខ្លួន​មានឈ្មោះ កន សា​វ័​រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ​។

រថយន្តមួយគ្រឿង​​ដែលត្រូវ​​ជន​បង្ក​គប់​បណ្តាល​ឱ្យ​បែក​កញ្ចក់​នោះ​ម៉ាក​ឡិច​ស៊ី​ស​ RX330 ​ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​ ០៧.២-៥៥៥៦ មានម្ចាស់​​ឈ្មោះ ផាត់ ម៉​ង់​តារា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​សំណង់ សង្កាត់​រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រួម​ដំណើរ ពីរ​នាក់​ប្រពន្ធ​មានឈ្មោះ មាស សុភ​ត្ត្រា អាយុ​៣៣​ឆ្នាំ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ថា នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជន​ដៃដល់​ខាងលើ គឺ​នគរបាល​បាន​ទទួល​ពាក្យបណ្តឹង​ពី​ម្ចាស់​រថយន្ដ​ឈ្មោះ ផាត់ ម៉​ង់​តារា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​មក​រាយការណ៍​ជូនសមត្ថកិច្ច និង​ដាក់​ពាក្យបណ្តឹង​លើ​ឈ្មោះ កន សា​វ័​រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ​។

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ករណី​គប់​កញ្ចក់​រថយន្ត​ម្ចាស់​រថយន្ដ​បាន​បើករថយន្ត​០១​គ្រឿង​ម៉ាក​លុ​ច​ស៊ី​ស​RX330​ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ​០៧.២-៥៥៥៦ ពីរ​នាក់​ប្រពន្ធ​ឈ្មោះ មាស សុភ​ត្ត្រា អាយុ​៣៣​ឆ្នាំ ចេញពីផ្ទះ​ទៅ​ភ្នំពេញ​តាម​បណ្ដោយ​ផ្លូវ ជាតិ​លេខ​៤ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤១-​ទៅ​លេខ​៤២ ស្ថិត​នៅ​ក្នុងភូមិ​វ​ល្លិ៍​សរ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ស្រាប់តែ​មាន​ហេតុការណ៍​ភ្ញាក់​ផ្អើ​ល និង​មានការ​ភ័យរន្ធត់​កើត​ឡើ​ង​មាន​បុរស​ម្នាក់​ឈ្មោះ កន វ័​រ ជិះ​កង់​០១​គ្រឿង ធ្វើដំណើរ​ពី​ទិស​ខាងកើត​ទៅ​ទិស​លិច​បញ្ច្រាសទិស​គ្នា បាន​យក​ដែក​ជ្រុង​គប់​មក​លេ​ី​រថយន្ដ​ត្រូវ​កញ្ចក់​រថយន្ដ​ផ្ទាំង​មុខ​ផ្នែក​ខាងស្តាំ បណ្ដាល ឲ្យ​បែក​ប្រេះស្រាំ ។​ពេល​ជួប​ហេតុការណ៍​ខាងលើ​នេះ​ម្ចាស់​រថយន្ត​បាន​ឈប់​ចុះ​ទៅ​សួរនាំ​រក​ខុស​ត្រូវ​ស្រាប់តែ​ឈ្មោះ​កន វ័​រ ខាង​លេ​ី​បាន​វាយ​មក​លេ​ី​ម្ចាស់​រថយន្ដ បណ្ដាល​ឱ្យ​រង​របួស​ចំ​ផ្ទៃមុខ​និង​ចំ​ក្បាល​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា​ ក្រោយ​ហេតុការណ៍​ខាង​លើ អ្នក​ដំណើ​រ​នាំ​គ្នា​ចុះ​ជួយ​អន្ដរាគមន៍​ឃាត់​ជន​ដៃដល់​និង​ប្រគល់​ជូន​មក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​រួច​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សាកសួរ​បំពេញ​នីតិវិធី​។

ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់ នគរបាល​ដកហូត​បាន​ដែក​ជ្រុង​មួយ​កំណាត់​ដែល​បាន​គប់​កញ្ចក់​រថយន្ត និង​កង់​០១​គ្រឿង​។ នៅចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ជន​បង្ក​ដៃដល់​បាន​ឆ្លេ​ី​យ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​សកម្មភាព​ខាង​លេ​ី​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន​ជន​ដៃដល់​រួម​ជាមួយ​និង​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​បាន​កសាង​សំណុំរឿង ដេ​ី​ម្បី​បញ្ជូន​បន្ត​ការ​ចាត់​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ