ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិកបើកការវា.យប្រហារកម្ទេចទីតាំងមីស៊ីល​​នៅភាគខាងត្បូងអ៉ីរ៉ង់ ស្របពេលលោក​ត្រាំ ថា ការចរចាកំពុងទៅមុខល្អ

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ កងទ័ព​អា​មេ​រិ​ក​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​២៥ ឧសភា​ ថា បាន​វាយប្រហារ​ជា​កិច្ច​ការពារ​ខ្លួន​ស្របច្បាប់ នៅ​ភាគ​ខាងត្បូង​អ៉ី​រ៉​ង់ ​ពិសេស​ប្រឆាំង​បណ្ដា​ទីតាំង​បាញ់​មី​ស៊ីល​ និង​បណ្ដា​នាវា​រាយ​គ្រាប់​មីន ខណៈ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ផ្ទាល់ អះអាង​តាម​បណ្ដាញ​សង្គម​ថា ការ​ចរចា​កំពុង​រីក​ចម្រើន​ទៅ​មុខ​ល្អ​ក៏​ដោយ ​។

អ្នក​នាំពា​ក្យ្​របស់​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ា​ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា ការ​វាយប្រហារ​ទាំងនោះ​ ជា​កិច្ច​ការពារ​ខ្លួន​ស្របច្បាប់​របស់​កងទ័ព​យើង​ប្រឆាំង​ការ​គំរាមកំហែង​របស់​កងទ័ព​អ៉ី​រ៉​ង់​តែ​កងទ័ព​យើង​បង្ហាញ​ពី​ការ​អត់ធ្មត់ ពេល​កំពុង​មាន​បទ​ឈប់​បាញ់​គ្នា​។ ពុំ​មាន​ភាព​លម្អិត​ជាង​នេះ​ត្រូវ​បាន​រាយការណ៍​ឡើយ​ក្នុង​ពេល​ភ្លាម​ៗ ពិសេស​ទាក់ទិន​ទៅ​នឹង​លក្ខណៈ​ពិតប្រាកដ​នៃ​ការ​គំរាមកំហែង​របស់​អ៉ី​រ៉​ង ​និង​ការ​ចូលរួម​របស់​អ៉ី​រ៉​ង់​ក្នុង​ការ​ចរចា​។

មុន​នេះ​ លោក​ត្រាំ​លើក​ឡើង​ថា ​រាល់​កិច្ចព្រមព្រៀង​ដែល​សំដៅ​បញ្ចប់សង្គ្រាម ជាមួយ​អ៉ី​រ៉​ង់ ក៏​ត្រូវ​បញ្ចូល​ដែរ ​កាតព្វកិច្ច​សម្រាប់​ប្រទេស​ជា​ច្រើន​ថែម​ទៀត ក្នុង​នោះ​ មាន​អា​រ៉ា​ប៊ី​សា​អូ​ឌី​ត​ និង​កា​តា ដែល​ត្រូវ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ABRAHAM ដែល​កិច្ចព្រមព្រៀង​នោះ ​ត្រូវ​បាន​ចរចា​ដោយ​សហរដ្ឋអាមេរិក កាល​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក​ហើយ​សំដៅ​ធ្វើ​ឲ្យ​មាន​ប្រក្រតី​ភាព​នៃ​ទំនាក់​ទំនង​ជាមួយអ៉ី​ស្រា​អែ​ល​ ។

សំណើ​នោះ​ធ្វើ​ឡើង​ពេល​ដែល​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​អ៉ី​រ៉​ង់ ជា​កម្មវត្ថុ​នៃ​ការ​រិះគន់​ពី​សំណាក់​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​គណបក្ស​សាធារណរដ្ឋ​ដែល​និយម​តឹង​ចំពោះ​អ៉ី​រ៉​ង់ ​។ បែប​នេះ​ ជា​ការ​បន្ថែម​ភាព​ស្មុ័​គ្រ​ស្មាញ​ខាង​ការទូត​ថ្មី​ក្នុង​ការ​ចរចា​ជាមួយ​អ៉ីរ៉​ង់​។ លោក​ត្រាំ​ស្នើ​ដល់​អា​រ៉ា​ប៊ី​សា​អូឌីត​និង​កា​តា​ឲ្យ​ចូលរួម​ជា​បន្ទាន់​ក្នុង ក្នុង​កិច្ចព្រមព្រៀង​ABRAHAM ដូច​ជា​ប៉ា​គី​ស្ថាន តួ​ក​គី អេ​ហ្ស៊ីប ហ្ស៊​ក​ដា​នី​បា​រ៉ែ​ន ​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដែល​សុទ្ធតែ​ជា​ប្រទេស​ដំបូង​ចូលរួម​តាំងពី​ឆ្នាំ​២០២០
​មក​ ៕