ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ថៃ​បង្ហោះ​ដ្រូ​ន​ចូល​ដែន​អធិបតេយ្យភាព​ខ្លួន​ជា​ការ​មិនពិត

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​បាន​ច្រានចោលកម្ពុជា​ច្រានចោល​ពី​ភាគី​ថៃ​ថា​បាន​បង្ហោះ​ដ្រូ​ន​ចូល​ក្នុង​ដែន​អធិប​តិ​យ្យ​ភាព​របស់​ថៃ​ជា​ការ​មិន​ពិត​នោះ​ទេ​ ។ ​នេះ​បើ​តាម​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​។ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ…

រាជធានី​ភ្នំពេញ ​៖​ កម្ពុជា​បាន​ច្រានចោលកម្ពុជា​ច្រានចោល​ពី​ភាគី​ថៃ​ថា​បាន​បង្ហោះ​ដ្រូ​ន​ចូល​ក្នុង​ដែន​អធិប​តិ​យ្យ​ភាព​របស់​ថៃ​ជា​ការ​មិន​ពិត​នោះ​ទេ​ ។ ​នេះ​បើ​តាម​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួងការពារជាតិ​។

លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ប្រកាស​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​គ្មាន​ភស្តុ​តាង​របស់​ភាគី​ថៃ​នា​ពេល​កន្លង​មក​ថា កម្ពុជា​បាន​បង្ហោះ​ដ្រូ​ន​នៅ​តំបន់​តាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ​។ ការ​ចោទប្រកាន់​បំភ្លៃ​ខុស​ពី​ការ​ពិត​ទាំងនេះ មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កើនឡើង​ភាព​តានតឹង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​ជំនឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។

ក្រសួងការពារជាតិ​សូម​គូសបញ្ជាក់​ថា​៖«កម្ពុជា​មិន​បាន​បង្ហោះ​ដ្រូ​ន​ចូល​ដែន​អធិបតេយ្យភាព​ថៃ​ដូច​ការ​ចោទប្រកាន់​ដែល​គ្មាន​ការ​ពិត​នេះ​ឡើយ និង​សូម​ស្នើ​ភាគី​ថៃ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ដែល​ភាគី​កម្ពុជា​ថៃ​បាន​ឯកភាព​គ្នា​ចៀសវាង​ការ​ចែកចាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​សាធារណ​មតិ​អវិជ្ជមាន និង​លើកកម្ពស់​បរិយាកាស​អំណោយផល​សម្រាប់​កិច្ច​សន្ទនា​ដោយ​សន្តិវិធី​ដែល​ជា​ចំណែក​មួយ​ក្នុង​ការ​អនុ​វត្តបទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ មាន​ប្រសិទ្ធភាព និង​ការ​ត្រឡប់​មក​ប្រក្រតី​ភាព​ឡើង​វិញ»​។

ជាមួយ​គ្នា​នេះ ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ នៅ​ក្នុង​ការ​គោរព​បទ​ឈប់​បាញ់​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ទីក្រុង​ពូ​ត្រា​ចា​យ៉ា ក៏​ដូច​ជា​ការ​អនុវត្ត​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​រាល់​ការ​ព្រមព្រៀង​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​សម្រេច​បាន​មក​ទល់​ពេល​នេះ ក្នុង​នោះ​រួម​ទាំង​កំណត់ហេតុ​រួម នៃ​កិច្ចប្រជុំ​ទាំងអស់​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ (RBC) ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ឡើងជា​បន្តបន្ទាប់ ចាប់តាំងពី​មានការ​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ នៃ​បទ​ឈប់​បាញ់​ដោយ​ភាគី​ទាំង​ពីរ នៅ​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ