ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោទប្រកា.ន់​ក្រុម​BCK ​ក្រុម​DC ​និង​ក្រុម​MT ១១​​នាក់​ពី​បទ​ហិ.ង្សា​ដោយ​ចេតនា និងសម្រេច​ដោះ​លែង​ម្នាក់​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន ស្តី​ពី ការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើង​៣​ក្រុម ដែល​មាន​រហស្សនាម​ថា…

រាជធានី​ភ្នំពេញ ៖ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ បាន​ប្រកាស​ព័ត៌មាន ស្តី​ពី ការ​ចោទប្រកាន់​លើ​ក្រុម​ក្មេង​ទំនើង​៣​ក្រុម ដែល​មាន​រហស្សនាម​ថា ក្រុម​BCK (​បឹង​ឈូក​) ក្រុម​DC (​ដើម​ឆ័​ត្រ​) និង​ក្រុម​MT (​ប្លុក​ថ្នាំ​)​។

អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូន​សាធារណជន​មេត្តា​ជ្រាប​ថា កាលពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​២០ និង​៣០​នាទី មាន​ក្មេង​ទំនើង​មួយ​ក្រុម​រហស្សនាម​ថា BCK (​បឹង​ឈូក​) មាន​គ្នា​ចំនួន​០៤ នាក់ បាន​ជិះ​ម៉ូតូ​ចំនួន​២ គ្រឿង កាន់​ដុំ​ថ្ម​ចំនួន​២​ដុំ មក​ដល់​ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ក្រុម BCK (​បឹង​ឈូក​) ក៏​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​នោះ​គប់​ទៅ​លើ ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ផ្សេង​ទៀត​មាន​រហ្សនាម​ថា ក្រុម​DC (​ដើម​ឆ័​ត្រ​) ត្រូវ​ចំ​ម៉ូតូ​អ្នក​ជិតខាង​មួយ​គ្រឿង​ដែល​ចត​ក្បែរ​នោះ បំ​តា​ល​ឲ្យ​បែក​ក្បាំង​ម៉ូតូ និង​ត្រូវ​ជញ្ជាំង​ផ្ទះ​ជួល​។ រួច​ក្រុម​BCK (​បឹង​ឈូក​) បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​តាម​ផ្លូវ​រទេះភ្លើង ភ្លាម​នោះ​ក្រុម​DC (​ដើម​ឆ័​ត្រ​) បាន​ជិះ​ម៉ូតូ​ដេញ​តាម​មក​ដល់​ចំណុច​ជិត​ផ្លូវបំបែក​ឡើង​មក​ផ្លូវជាតិ​លេខ​៥ បក្ខពួក​នៃ​ក្រុម​BCK (​បឹង​ឈូក​) បាន​ជិះ​ម៉ូតូ​ទៅ​បុក​គេ​ដួល ឃើញ​ដូច្នេះ​ក្រុម​DC (​ដើម​ឆ័​ត្រ​) បាន​កាន់​មួក​សុ​វត្តិភាព​ចុះ​ពីលើ​ម៉ូតូ​ទៅ​រក​វាយ​ក្រុម​BCK (​បឹង​ឈូក​) តែ​ក្រុម​BCK (​បឹង​ឈូក​) បាន​រត់គេច​ខ្លួន​អស់​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤ និង​៣០ នាទី ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​មាន​គ្នា​ចំនួន​០៤ នាក់ មាន​រហស្សនាម ក្រុម​MT (​ប្លុក​ថ្នាំ​) ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មក​ដល់​ចំណុច​ផ្លូវ​បេតុង ក្រុម​១០ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ រួច​បាន​នាំ​គ្នា​ឈប់​ម៉ូតូ​រក​មើល​ក្រុម​DC (​ដើម​ឆ័​ត្រ​) ដែល​ធ្លាប់​ឌឺដង​តាម​ហ្វេ​ស​ប៊ុ​ក និង​តិកតុក ក៏​ឃើញ​ក្រុម​DC (​ដើម​ឆ័​ត្រ​) ជា​ច្រើន​នាក់​នៅ​ជុំ​គ្នា ពេល​នោះ​បក្ខពួក​នៃ​ក្រុម​MT (​ប្លុក​ថ្នាំ​) បាន​ចុះ​ពីលើ​ម៉ូតូ​យក​ដុំ​ថ្ម គប់​ទៅ​ក្នុងផ្ទះ​ជួល​នៅ​ចំណុច​កើតហេតុ​បណ្តាល​ឲ្យ​ចំ​ឆ្នាំងសម្ល ភ្លាម​នោះ​បក្ខពួក​នៃ​ក្រុម​DC (​ដើម​ឆ័​ត្រ​) បាន​ស្ទុះ​មក​ចាប់​បក្ខពួក​នៃ​ក្រុម​MT (​ប្លុក​ថ្នាំ​) បាន​ចំនួន​ម្នាក់ និង​អូស​ចូល​ទៅ​ក្នុងផ្ទះ​រួច​បាន​ទះកំភ្លៀង​ចំនួន​២​កំភ្លៀង ហើយ​ក្រុម​DC (​ដើម​ឆ័​ត្រ​) វាយ​ទៅ​លើ​បក្ខពួក​នៃ​ក្រុម​MT (​ប្លុក​ថ្នាំ​) ចំនួន​២​ដៃ ចំ​ទ្រូង និង​មុខ និង​បាន​បន្ត​វាយ​បណ្តាល​ឲ្យ​បក្ខពួក​នៃ​ក្រុម​MT (​ប្លុក​ថ្នាំ​) ដួល​ផ្កាប់មុខ​រួច​ក៏​ចូល​ទៅ​ធាក់ និង​ជាន់​បន្ថែម​ទៀត​។

ក្រោយ​កើតហេតុ​សមត្ត​កិច្ច​បាន​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១១ នាក់ ១.​ឈ្មោះ ញ៉ែ​ម វង្សា ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ២.​ឈ្មោះ ប៉ុន វិចិត្រ ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ៣.​ឈ្មោះ ឆៃ វិច្ឆិកា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ៤.​ឈ្មោះ រឹម អ៊ី​សា ហៅ រ៉ា អ៊ី​សា ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ៥.​ឈ្មោះ ជុន ម៉េ​ង​ហួត ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ៦.​ឈ្មោះ ឡាយ ហៃ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ ៧.​ឈ្មោះ ង៉ែត គឹ​ម​សេង ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ៨.​ឈ្មោះ ទេស លី​ម៉េ​ង ហៅ ជូ ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ៩.​ឈ្មោះ ហៃ យ៉ា​កូ ភេទ​ប្រុស អាយុ​១៤ ឆ្នាំ ១០.​ឈ្មោះ អ៊ុ​ក សេរី​រិ​ទ្ធ​រស្មី ភេទ​ប្រុស អាយុ​១៦ ឆ្នាំ និង​១១.​ឈ្មោះ វៀន បញ្ញា​យ៉ា​រាជ្យ ភេទ​ប្រុស កើត​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២​។ ចំណែក​ឈ្មោះ ប្រាក់ ឈិ​ន​រតនៈ ហៅ ណា​ក់ ភេទ​ប្រុស អាយុ​១៥ ឆ្នាំ និង​បក្ខពួក​ដែល​ពាក់​ពន្ធ​និង​ករណី​ខាងលើ​នេះ សមត្ត​កិច្ច​បាន​និង​កំពុង​ស្រាវជ្រាវ​បន្ត​។

ក្រោយ​ពី​បាន​ទទួល និង​ពិនិត្យ​លើ​សំណុំរឿង​នេះ តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​លើ​ជនសង្ស័យ​ចំនួន​១១ នាក់​និង​បក្ខពួក ពី​បទ​.​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុម​ទី​១០ សង្កាត់​ទួល​សង្កែ​ទី​១ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៥ និង​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៥ បទល្មើស​ដែល​មាន​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា ២១៨ មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ វៀន បញ្ញា​យ៉ា​រាជ្យ ភេទ​ប្រុស កើត​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១២ ត្រូវ​បាន​តំណាង​អយ្យការ​បាន​សម្រេច​បង្គាប់​ឲ្យ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ដោយហេតុ​ថា​ជន​នេះ​ជា​អនីតិជន​មាន​អាយុ​១៣ ឆ្នាំ​។

ក្រោយ​បញ្ចប់​បើក​ការ​ស៊ើបសួរ និង​ចោទប្រកាន់​ជនសង្ស័យ​ជា​ផ្លូវការ សំណុំរឿង​ខាងលើ​នេះ​ត្រូវ​បាន​តំណាង​អយ្យការ​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ