ខេត្តស្ទឹងត្រែង ៖ បើពុំមានការប្រែប្រួលទេ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ស្អែកនេះ នៅសាលប្រជុំរដ្ឋបាលខេត្ត និងរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលក្រុង ស្រុក ចំនួន៤រូប ។
កម្មវិធីនោះ នឹងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក គណៈអភិបាល ក្រុង ស្រុក មន្ទីរ អង្គភាពនានា នាយក នាយករងរដ្ឋបាលក្រុង ស្រុក អធិ
ការនគរបាលក្រុង ស្រុក មេបញ្ជាការមូលដ្ឋានកង រាជអាវុធហត្ថក្រុង ស្រុក ប្រធានការិយាល័យក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងនាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ ដើម្បីចូលរួមក្នុងកម្មវិធីនេះផងដែរ ៕
ចែករំលែកព័តមាននេះ