រាជធានីភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ កន្លងមកនេះ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថយចុះ៤៩៩លើក ស្មើ១៨% ដែលជាផ្នែកមួយដ៏ធំ នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យមានចំនួនកាន់តែតិច នេះបើតាមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងនៅថ្ងៃទី៨ មករា ឆ្នាំ២០២៦ថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤ គឺគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ២៣៤៥/២៨៤៤លើក ថយ ៤៩៩លើក ស្មើនឹង ១៨% អ្នកស្លាប់ ១៤៦៧/១៥០៩នាក់ ថយ ៤២នាក់ ស្មើនឹង ៣% របួសធ្ងន់ ១៨៦៩/២២៧៣នាក់ ថយ ៤០៤នាក់ ស្មើនឹង ១៨% របួសស្រាល ១៣៤៤/១៤៤៧នាក់ ថយ ១០៣នាក់ ស្មើនឹង ៧% និងមិនពាក់មួកសុវត្ថិភាពពេលមានគ្រោះថ្នាក់ ២០៦៨/២៤៧៧នាក់ ថយ ៤០៩នាក់ ស្មើនឹង ១៧% ។
អ្នកនាំពាក្យបានលើកឡើងថា មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២៥ ប្រៀបធៀបនឹងប្រចាំឆ្នាំ២០២៤មាន ៖
-ល្បឿន ១១៤៩/១១៥៦លើក ថយ ៧លើក ស្មើនឹង ១%
-មិនគោរពសិទ្ធិ ៤៩១/៦៤៩លើក ថយ ១៥៨លើក ស្មើនឹង ២៤%
-មិនប្រកាន់ស្តាំ ២៥៨/២៦៨លើក ថយ ១០លើក ស្មើនឹង ៤%
-ប្រជែងគ្រោះថ្នាក់ ១៥៤/២១៥លើក ថយ ៦១លើក ស្មើនឹង ២៨%
-បត់គ្រោះថ្នាក់ ១០១/២២១លើក ថយ ១២០លើក ស្មើនឹង ៥៤%
-ស្រវឹង ៨៥/១០៥លើក ថយ ២០លើក ស្មើនឹង ១៩%
-ងងុយ ១៩/២៩លើក ថយ ១០លើក ស្មើនឹង ៣៤%
-កត្តាយាន ៣៣/១១៤លើក ថយ ៨១លើក ស្មើនឹង ៧១%
-មិនគោរពភ្លើងសញ្ញា ៤០/៣៣លើក កើន ៧លើក ស្មើនឹង ២១%
-កត្តាផ្លូវ ៦/១៩លើក ថយ ១៣លើក ស្មើនឹង ៦៨%
-អាកាសធាតុ ៩/៣៥លើក ថយ ២៦លើក ស្មើនឹង ៧៤% ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានស្នើឲ្យអ្នកធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ៕




ចែករំលែកព័តមាននេះ