ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនបរទេស​ជាង​២០០​នាក់ ​ពាក់ព័ន្ធ​គ្រឿងញៀន ក្នុង​រយៈពេល​៥​ខែ​កន្លង​មក

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ថយ​ចុះ​គួរ​ឲ្យ​កត់សម្គាល់ នៅ​ក្នុង​រយៈពេល​៥ ខែ​ដើមឆ្នាំ​២០២៦ នេះ​បើ​តាម​របាយការណ៍ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ ។

ស្ថិតិ​បាន​បង្ហាញ​ថា នៅ​ក្នុង​រយៈពេល​នេះ អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ៧,១២៧​នាក់ ដែល​ធ្លាក់​ចុះ ៣២​ភាគរយ បើ​ធៀប​នឹង ១០,៤៨៧​នាក់ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ហើយ​នៅ​ក្នុង​នោះ ជនសង្ស័យ​ជា​បរទេស​មាន​ចំនួន ២២៥​នាក់ មាន ១២​សញ្ជាតិ ។

ប្រភព​ដដែល បាន​បន្ត​ថា គ្រឿងញៀន​ខុសច្បាប់ ដែល​រឹបអូស​គឺ​មាន​ប្រហែល ១,០១​តោន អាភៀន ៨,៥​គីឡូក្រាម និង​កញ្ឆា​ស្ងួត ៩,៤​គីឡូក្រាម ខណៈ​ដែល​កាលពី​រយៈពេល​៥​ខែ​ដំបូង នៃ​ឆ្នាំទៅ គ្រឿងញៀន​មាន​បរិមាណ​សរុប ១,៧៨​តោន ។

គ្រឿងញៀន​ដែល​រឹបអូស​ភាគច្រើន​មាន ៖ កេ​តា​មីន​, អេ​ស្តា​ស៊ី​, ហេ​រ៉ូ​អ៊ី​ន​, មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​), មេ​តំ​ហ្វេ​តា​មី​ល​គ្រាប់​, កូកាអ៊ីន និង​កា​ទី​ណុ​ន (cathinone) ជាដើម ។

កម្ពុជា មិន​មានទោស​ប្រហារជីវិត​ចំពោះ​អ្នក​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​អ្នកមាន​គ្រឿងញៀន​លើស​ពី ៨០ ក្រាម ឡើង​ទៅ​អាច​ប្រឈម​មុន​ខឹង​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ៕