ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើលក្រុងបាវិត! ករណីដេញបា.ញ់ប្រហារគ្នា​តាមផ្លូវ​ ស្លា.ប់ម្នាក់​ ខណៈសមត្ថកិច្ចកំពុងវែកមុខរកខ្មា.ន់កាំភ្លើ.ង

1 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖​ មាន​ករណី​ជនជាតិ​ចិន​បាន​ដេញ​បាញ់ប្រហារ​គ្នា​ទាំង​ព្រឹក​បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​តាម​ដងផ្លូវ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​មិនដឹង​ការ​ដេញ​ប្រហារ​គ្នា​នេះ​មាន​ជម្លោះ​រឿង​អ្វី​នោះ​ទេ​ពិតជា​សាហាវ​ណាស់​។​

ករណី​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ចន្លោះ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​០២​មិថុនា​២០២៦​នៅ​លើ​ដងផ្លូវ​ខាងលិច​វត្ត​ព្រៃ​យាយ ​ស្ថិត​នៅ​ក្នុងភូមិ​បា​វិត​លើ​សង្កាត់​បា​វិត​ក្រុង​បា​វិត​។

​ទាក់ទិន​ករណី​នេះ​ដែរ ​សមត្ថកិច្ច​មិន​ទាន់​ផ្តល់​ព័ត៌មាន​ដល់​អ្នក​សារព័ត៌មាន​ទេ ដោយ​ក្រុម​សមត្ថកិច្ច​ការិយាល័យ​បច្ចេកទេស​កំពុង​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​កម្លាំង​សន​ត្ថ​កិច្ច​ជា​ច្រើន​បាន​កំពុង​ចុះ​ស្រាវជ្រាវ​រក​ក្មា​ន់​កាំភ្លើង​ដែល​បាញ់ប្រហារ​ជន​រង​គ្រោះ​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​។​​

ក្នុង​​ពេល​នោះ​ដែរ​ក៏​មាន​វត្តមាន​លោក​ព្រះរាជអាជ្ញារ​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាត​រៀង​ចុះ​សម្របសម្រួល​ផង​ដែរ​។

​ក្រោយ​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​រៀបចំ​សព រក​អត្តសញ្ញាណ​សព ដឹក​បញ្ជូន​ទៅ​តម្កល់​នៅ​វត្ត​ព្រៃ​យាយ ​ត្រៀម​យក​ទៅ​ឲ្យ​ស្ថានទូត​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​