ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម ចុះ​សួរសុខទុក្ខ ជូនអំណោយដល់​​វីរ​កងទ័ព៣​រូប នគរបាល១​រូប កំពុង​សម្រាក​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ

1 ថ្ងៃ មុន

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម…

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២៦ លោក អ៊ុ​ន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោក ខ្លូត ផ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដឹកនាំ​ក្រុមការងារ ចុះ​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ជូន​វីរ​កងទ័ព ៣​រូប និង​នគរបាល ១​រូប កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម ។

នា​ឱកាស​នោះ​ដែរ លោក អ៊ុ​ន ចាន់​ដា បាន​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីសម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដែល​ជា​និច្ចកាល ប្រមុខ​ថ្នាក់ដឹកនាំ តែងតែ​គិតគូរ ខ្វល់ខ្វាយ​អំពី​សុខទុក្ខរបស់​វីរ​កងទ័ព​យើង និង​បងប្អូន​ប្រជាពលរដ្ឋ​ដោយ​មិន​ទុក​ឱ្យ​នរណា​ម្នាក់ នៅ​ឯកា​នោះ​ឡើយ ។

ជាមួយ​នោះ​ដែរ លោកអភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ​ដល់​ក្រុម​គ្រូពេទ្យ សូម​យកចិត្តទុកដាក់​ថែទាំ និង​ព្យាបាល​ដល់​វីរ​កងទ័ព​យើងឱ្យ​បាន​ល្អ​ប្រសើរ ដែល​ភារកិច្ច​នេះ រដ្ឋបាល​ខេត្ត ជា​អ្នក​រាប់​រងបន្ទុក​ចំណាយ​ទាំងស្រុង ។

សូម​ជម្រាប​ថា វីរ​កងទ័ព​ទាំង ០៤​រូប រួម​មាន ៖ ១.​លោក រឿង ចាន់​ធា​វី អាយុ​៤៥​ឆ្នាំ វិ​រ​កងទ័ព​ជួរ​មុខ ទិស​ខេត្តព្រះវិហារ​។ ២.​លោក ចក់ ស៊ី​ជៀន អាយុ​៣៤​ឆ្នាំ វិ​រ​កងទ័ព​ជួរ​មុខ កងពល​២១ តា​ក្របី ឧត្តរមានជ័យ ទិស​ខេត្តព្រះវិហារ ។ ៣. លោក ហិប សា​រិ​ទ្ធ អាយុ​២៦ កងពលតូច​៨ កងពលធំ​៣ ទិស​ខេត្តព្រះវិហារ​។ និង ៤. អាយុ ២៥​ឆ្នាំ ជា​នគរបាល ទិស​ខេត្តបន្ទាយមានជ័យ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ