ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​រដ្ឋបាល​នៅ​តំបន់​ស្មុគស្មាញ​តាម​ផ្លូវ​រថភ្លើង ឃាត់ខ្លួន​ស្រី​ប្រុស ៨​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន ពេល​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​តំបន់​ស្មុគស្មាញ​តាម​ផ្លូវ​រថភ្លើង ដោយ​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន ។ តាម​នគរបាល​ខណ្ឌទួលគោក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ស្រី​ប្រុស ចំនួន​៨​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌទួលគោក ឃាត់ខ្លួន ពេល​ចុះ​ធ្វើ​រដ្ឋបាល​នៅ​ក្នុង​តំបន់​ស្មុគស្មាញ​តាម​ផ្លូវ​រថភ្លើង ដោយ​ពាក់ព័ន្ធ​នឹង​ប្រើប្រាស់​គ្រឿងញៀន ។

តាម​នគរបាល​ខណ្ឌទួលគោក បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ក្រុម​ទី​៥៤ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល កម្លាំង​នគរបាល​បាន​ធ្វើការ​ត្រួតពិនិត្យ​បន្ទប់​ជួល​បាន​ចំនួន​១៣​បន្ទប់ មនុស្ស​ស្នាក់​នៅ​ធម្មតា​សរុប​៣០​នាក់ ប្រុស​១៧​នាក់ ១៨​ឆ្នាំ​៣០​នាក់ ប្រុស​១៧​នាក់​ជា ប្រជាពលរដ្ឋ​រស់នៅ​ធម្មតា​។ នៅ​ក្នុង​ប្រតិបត្តិការ​រដ្ឋបាល​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៨​នាក់ ស្រី​១​នាក់ ។

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​បន្ត​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ