ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​តវ៉ា​របស់​បងប្អូន​កម្មករ​រោងចក្រ ញូ ថា​ហ្គេ​ត ហ្វ៊ូ​ត​វែ​រ ត្រូវ​បាន​ដោះស្រាយ​សះជា​ភ្លាម​ៗ​ ក្រោម​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ការងារ ដោយ​កម្មករ​វិល​ចូល​ធ្វើការ​ធម្មតា​វិញ​នៅ​ថ្ងៃស្អែក​នេះ

2 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ការ​តវ៉ា​របស់​បងប្អូន​កម្មករ​កម្មការិនី​ នៃ​រោងចក្រ ញូ ថា​ហ្គេ​ត ហ្វ៊ូ​ត​វែ​រ (NEW TARGET FOODWEAR…

រាជធានី​ភ្នំពេញ​ ៖ ការ​តវ៉ា​របស់​បងប្អូន​កម្មករ​កម្មការិនី​ នៃ​រោងចក្រ ញូ ថា​ហ្គេ​ត ហ្វ៊ូ​ត​វែ​រ (NEW TARGET FOODWEAR (CAMBODIA) CO.,LTD) ដែល​មាន​ទីតាំង​ស្ថិត​ស្រុក​ត្រាំកក់ ខេត្តតាកែវ ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​នៅ​ល្ងាច​ថ្ងៃ​ទី​៨ ខែមករា ឆ្នាំ​២០២៦​នេះ ក្រោម​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​មន្ត្រី​ជំនាញ ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពីលោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។

លោក​បាន​អះអាង​ថា ​៖ «​ក្រោយ​ទទួល​បាន​ដំណឹង​នៃ​ការ​តវ៉ា​របស់​បងប្អូន​កម្មករ មន្ត្រី​ជំនាញ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ចុះ​ដល់ទី​តាំង​ភ្លាម​ៗ ធ្វើការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​ជាមួយ​ភាគី​ទាំង​ពីរ​។ ក្រោយ​ការ​សម្របសម្រួល​របស់​មន្ត្រី​ជំនាញ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បញ្ចប់​បញ្ហា​សព្វគ្រប់​ត្រឹម​ល្ងាច​ថ្ងៃ​ទី​៨ ខែមករា​នេះ ដោយ​កម្មករ​យលព្រម​វិល​ចូល​បម្រើ​ការងារ​វិញ​ជា​ធម្មតា​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២៦​នេះ​» ​។

ការ​ដោះស្រាយ​ដ៏​លឿន​រហ័ស​ និង​មាន​ប្រសិទ្ធភាព​របស់​ក្រសួង​ការងារ ចំពោះ​កម្មករ​កម្មការិនី​យ៉ាង​ដូច្នេះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា​គឺជា​កិច្ច​ការងារ​អាទិភាព​របស់​ក្រសួង​ក្នុង​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​កម្មករនិយោជិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ