ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វា.យ​ប្រ.ហារ​អ៊ុយ​ក្រែន​ធ្វើ​ឱ្យ​ដា.ច់​ភ្លើង​អគ្គិស​នី​របស់​អ្នក​ប្រើ​ប្រាស់​ជា​ងមួយ​លាន​នាក់

1 ថ្ងៃ មុន

ទី​ក្រុង​​កៀវ៖ ​រុស្ស៊ីវាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ប្រាវ​កាល​ពី​យប់​មិញ​ធ្វើ​ឱ្យ​ប្រជា​ជន​ជាង​១​លាន​នាក់​ដាច់​ភ្លើង​អគ្គិស​នី​នៅ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូស (Dnipropetrovsk)។ សូម្បី​តែ​ឧបករណ៍​សម្រាប់​បង្កើត​កម្ដៅ​ ឬ​ទឹក​ក្ដៅ​ក៏​គ្មាន​ប្រើ​ប្រាស់​ដែរ​ខណៈ​ដែល​ពេល​នេះ​ជា​រដូវ​រងា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​មួយ​រូប​។ សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់​ក្រោម​សូន្យ​អង្សា​។ មិន​ខុស​ពី​រដូវ​រងា​មុន​ៗ​នោះ​ទេ រុស្ស៊ី​ឱ្យ​តែ​ដល់​ខែ​នេះ​គឺ​សម្រុក​វាយ​ប្រហារ​ទៅ​លើ​រោង​ចក្រ​អគ្គិសនី ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​ថាម​ពល​។…

ទី​ក្រុង​​កៀវ៖ ​រុស្ស៊ីវាយ​ប្រហារ​អ៊ុយ​ក្រែន​មួយ​ប្រាវ​កាល​ពី​យប់​មិញ​ធ្វើ​ឱ្យ​ប្រជា​ជន​ជាង​១​លាន​នាក់​ដាច់​ភ្លើង​អគ្គិស​នី​នៅ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូស (Dnipropetrovsk)។ សូម្បី​តែ​ឧបករណ៍​សម្រាប់​បង្កើត​កម្ដៅ​ ឬ​ទឹក​ក្ដៅ​ក៏​គ្មាន​ប្រើ​ប្រាស់​ដែរ​ខណៈ​ដែល​ពេល​នេះ​ជា​រដូវ​រងា​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​មួយ​រូប​។ សីតុណ្ហ​ភាព​ធ្លាក់​ចុះ​ដល់​ក្រោម​សូន្យ​អង្សា​។

មិន​ខុស​ពី​រដូវ​រងា​មុន​ៗ​នោះ​ទេ រុស្ស៊ី​ឱ្យ​តែ​ដល់​ខែ​នេះ​គឺ​សម្រុក​វាយ​ប្រហារ​ទៅ​លើ​រោង​ចក្រ​អគ្គិសនី ឬ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផលិត​ថាម​ពល​។ ដូច្នេះ​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​គ្មាន​ប្រព័ន្ធ​កម្ដៅ​ខ្លួន​។ រដ្ឋាភិបាល​ទី​ក្រុង​កៀវ និង​ក្រុម​សម្ព័ន្ធ​មិត្ត​ចាត់​ទុក​ថា​នេះ​ជា​យុទ្ធ​សាស្ត្រ​ដោយ​ចេត​នា​របស់​រុស្ស៊ី​ដើម្បី​បង្ក​ការ​លំបាក​ដល់​ទី​បំផុត​ទៅលើ​ប្រជា​ជន​អ៊ុយ​ក្រែន​។ ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដោយ​ដ្រូន​យប់​មិញ​នោះ​ក៏​ធ្វើ​ឱ្យ​ដាច់​ភ្លើង​នៅ​តំបន់​ហ្សា​ប៉ូរីហ្សៀ​ផង​ដែរ និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ភ្លើង​អគ្គិសនី ឬ​ប្រព័ន្ធ​កម្ដៅ​ខ្លួន​ទេ​។

រដ្ឋ​មន្ត្រី​អ៊ុយ​ក្រែន​សរ​សេរ​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម​ថា​ដំណើរ​ការ​ជួស​ជុល​នៅ​ឌី​នី​ប្រូ​ប៉េ​ត្រូស​នៅ​តែ​មិន​ទាន់​ចប់​សព្វ​គ្រប់​នៅ​ឡើយ​ទេ​ដើម្បី​រៀប​ចំ​ប្រព័ន្ធ​ផ្គត់​ផ្គង់​កម្ដៅ និង​ទឹក​ស្អាត​ឡើង​វិញ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ជាង​មួយ​លាន​នាក់​។ ទ័ព​អា​កាស​អ៊ុយ​ក្រែន​ឱ្យ​ដឹង​ថា​រុស្ស៊ី​បញ្ជូន​ដ្រូន​៩៧​គ្រឿង​ទៅ​វាយ​ប្រហារ​ ប៉ុន្តែ​ខ្លួន​អាច​បាញ់​ទម្លាក់​បាន​៧០​គ្រឿង​។ នៅ​សល់​២៧​គ្រឿង​ទៀត​អាច​វាយ​ប្រហារ​គោល​ដៅ​មួយ​ចំនួន​។

​ប្រមុខ​យោធា​អ៊ុយ​ក្រែន​ប្រចាំ​តំបន់​ឌី​នី​ប្រូ​ប៉េ​ត្រូស​ថ្លែង​ថា​ការ​វាយ​ប្រហារ​នោះ​ធ្វើ​ឱ្យ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ លោក​បង្ហោះ​សារ​នៅ​លើ​តេឡេ​ក្រាម​ថា​ស្ថាន​ការណ៍​នៅ​ពេល​នេះ​ពោរ​ពេញ​ដោយ​ភាព​លំបាក​។ ប៉ុន្តែ​នៅ​ពេល​មាន​សន្តិ​សុខ​គ្រប់​គ្រាន់​ បុគ្គលិក​ផ្នែក​ជួស​ជុល​បណ្ដាញ​ថាម​ពល​នឹង​ចាប់​ផ្ដើម​ការ​ងារ​ត​ភ្ជាប់​ឡើង​វិញ​។​

នៅ​​តំបន់​ហ្សា​ប៉ូរីហ្សៀ​​ ទី​តាំង​សំខាន់​ៗ​ដែល​ធ្លាប់​តែ​ដាច់​ភ្លើង​បាន​​តភ្ជាប់​ឡើង​វិញ​អស់​ហើយ​។ ប៉ុន្តែ​ប្រជាជន​ភាគ​ច្រើន​នៅ​តែ​មិន​ទាន់​មាន​ភ្លើង​ប្រើ​​ប្រាស់​ដដែល​។ នេះ​បើ​យោ​ងតាម​អភិ​បាល​នៃតំបន់​នេះ​។ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី អ៊ុយ​ក្រែន​វាយ​បក​វិញ​ទៅ​លើ​ដេប៉ូ​ស្តុក​ប្រេង​ឆៅ និង​រោង​ចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី​ដើម្បី​កាត់​ផ្ដាច់​សមត្ថ​ភាព​នាំ​ចេញ​ថាម​ពល​​របស់​រុស្ស៊ី​ និង​ធ្វើ​ឱ្យ​រុស្ស៊ី​ខ្វះ​ខាត​ឥន្ធនៈ​ប្រើ​ប្រាស់​ក្នុង​ស្រុក​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ