ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីប្រទះឃើញបុរសជាសន្តិសុខម្នាក់ស្លា.ប់ក្នុងចម្ការ រហូតស.ពហើម​ស្អុ.យ

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ចំការ ក្នុង​ស្ថានភាព​ហើម​ធុម​ក្លិនស្អុយ នៅ​ចំណុច​ភូមិ​អូរ​ចំ​ណិ​ប…

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី ១៣ ខែកញ្ញា ឆ្នាំ​២០២៥ មានការ​ភ្ញាក់ផ្អើល​ដោយ​គេ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​នៅ​ចំការ ក្នុង​ស្ថានភាព​ហើម​ធុម​ក្លិនស្អុយ នៅ​ចំណុច​ភូមិ​អូរ​ចំ​ណិ​ប ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។

«ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឡា រតនា ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ មុខរបរ ជា​សន្តិសុខ រស់នៅ​ភូមិ​ខ្នា​រង្វាស ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

ក្រោយ​ទទួល​បាន​ព័ត៌មាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ចំណុច​ខាងលើ​នេះ ដោយ​មានការ​យកចិត្តទុកដាក់ និង​ដឹកនាំ​បញ្ជា​យ៉ាង​ម៉ឹង​ម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ នគរបាល​ខេត្ត​បាត់​ដំបូង កម្លាំង​សមត្ត​កិច្ច​គ្រប់​ជំនាញ​បាន​ចុះ​ទៅ​ដល់ ពិនិត្យ​កន្លែង​កើតហេតុ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព ក្រោម​ការ​សម្របសម្រួល​ពី ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​។

ទាក់ទិន​ករណី​ខាងលើ​នេះ សាក្សី​ឈ្មោះ សឹម វី ភេទ​ស្រី អាយុ​៤៨ ឆ្នាំ បាន​បំភ្លឺ​ថា នៅ​វេលា​ម៉ោង​៨ ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ ពេល​ខ្លួន​បាន​នាំ​កម្លាំង​ទៅ​បាញ់ថ្នាំ​ស្រូវ​នៅ​ចំការ​របស់​គាត់ ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​កម្មករ​ចំនួន​៤ នាក់ បាន​បាញ់ថ្នាំ​ស្រូវ រហូត​ដល់​វេលា​ម៉ោង​ប្រហែល​១០​និង​២០​នាទី​ព្រឹក​នោះ ខ្លួន​ក៏​បាន​ដើរទៅ​មើល​ចម្ការ​ល្ង ស្ថិត​ក្នុង​ចំការ​ចេក ពេល​ដែល​ចូល​ទៅ​ដល់​ស្រាប់តែ​មាន​ក្លិនស្អុយ គាត់​ក៏​បាន​ដើរ​រក​មើល​ស្រាប់តែ​ប្រទះ​ឃើញ មនុស្ស​ប្រុស​ម្នាក់​ដេក​ស្លាប់​ពាក់​ខោ​ខ្មៅ​ជើងវែង នឹង​អាវ​ក្រណាត់​យឺត​ពី​ជាន់​អាវ​ក្រៅ​មាន​ផ្លា​ក​បញ្ញា​សន្តិ សុខ ដេក​ផ្កាប់មុខ​ទៅ​នឹង​ដី ដោយ​ដៃស្ដាំ​បទ​នៅ​ខាងក្រោម​។ ភ្លាម​នោះ​គាត់​បាន​ដើរទៅ​ជិត​មើល​ឲ្យ​ច្បាស់ ក៏​ឃើញ​មាន​សត្វ​ដង្កូវ​ពេញ​ក្បាល​និង​ដងខ្លួន ហើយ​ដងខ្លួន​មាន​សភាព​ហើម​ទើប​ដឹង​ថា​ស្លាប់​បាត់​ទៅ​ហើយ គាត​ក៏​បាន​ស្រែក​ប្រាប់​កម្មករ​ឲ្យ​មក​ជួយ​មើល​។

ស​ក្សី​ម្នាក់​ទៀត​ឈ្មោះ ឆឹ​ម ចាន់​ដេ​ត ភេទ​ស្រី អាយុ​៣៨ ឆ្នាំ ដែល ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បំភ្លឺ​ថា កាលពី​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០ ២៥ វេលា​ម៉ោង​ប្រហែល​៦ និង​៣០ នាទី ប្ដី​ខ្លួន​បាន​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ក្នុង​គោលបំណង​មក​រក​ខ្លួន តែ​ខ្លួន​មិន​បាន​និយាយ​ជាមួយ​គាត់​ទេ ដោយ​ពួក​គាត់​បាន​ឈ្លោះ​គ្នា​ជា​យូរ​មក​ហើយ ខ្លួន​បាន​សុំ​គាត់​លែងលះ​តែ​គាត់​មិន​ព្រម ហើយ​ប្តី​ចេះ​តែ​អង្វ​សុំ​ត្រូវ​គ្នា​វិញ​តែ​ខ្លួន​មិន​ព្រម ដោយ ការ​បែក​គ្នា​ជា​ប្តី​ប្រពន្ធ​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ លុះដល់​ម៉ោង​ប្រហែល​៨ ថ្ងៃ​ខាងលើ ប្តី​បាន​ទៅ​និយាយ​ជាមួយ​ម្ដាយ​របស់​ខ្លួន​ថា គាត់​មិន​ចង់​រស់​ទេ​ម៉ែ​បើ​ប្រពន្ធ​ខ្ញុំ​មិន​ត្រូវ​គ្នា ជាមួយ​ខ្ញុំ​វិញ​នោះ ខ្ញុំ​នឹង​សម្លាប់​ខ្លួន និយាយ​ហើយ​គាត់​ក៏​ដើរទៅ​ជក់បារី​នៅ​ឯ​កញ្ចុះ​មួយ មួយសន្ទុះ​គាត់​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​។ លុះដល់​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១១ ជាង​បងស្រី​ខ្លួន​ឈ្មោះ ឆឹ​ម ចាន់​ឌី ភេទ​ស្រី បាន​ទៅ​ប្រាប់​ខ្លួន​ថា ប្ដី​ហ្អែ​ង​ស្លាប់​ហើយ​គេ​ឃើញ​ស្លាប់​នៅ​ឯ​ដីចម្ការ ក្បែរ​និង​ម៉ូតូ​មួយ​គ្រឿង​។ ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ថា​កន្លង​មក​ប្ដី​របស់​ខ្លួន​មាន​ជំងឺ​គាំងបេះដូង គាត់​លេបថ្នាំ​ជា​ប្រចាំ​ថ្ងៃ ហើយ​គាត់​ធ្លាប់​ប្រើប្រាស់​សារធាតុ​ញៀន​ទៀត​ផង​។

ដូច្នេះ​តាម​ការ​បញ្ជាក់​ពី​សាក្សី​ស្ត្រី​ជា​ប្រពន្ធ​ជន​រង​គ្រោះ និង​យោង​ទៅ​លើ​ការ​ពិនិត្យ​និង​ធ្វើ​កោសល​វិ​ច្ច័​យ លើ​សាកសព​ជាក់ស្តែង​សមត្ត​កិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ អាច​ស្លាប់​ដោយ ខ្យល់ គ មិន​ជាប់​ពាក់​ពន្ធ​បទល្មើស​ណាមួយ​នោះ​ទេ​។ សមត្ត​កិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ ឲ្យ​ទៅ​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ