ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រកាសនាយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះថា ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង ស្ថិតនៅក្នុងឃុំវាល ស្រុកគងពិសី ។

តាមសេចក្ដីរាយការណ៍បឋមពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថា ម្ចាស់ផ្ទះខាងលើពុំនៅផ្ទះនោះទេ ។ មូលហេតុនៃការកើតអគ្គិភ័យ អាចមកពីការឆ្លងចរន្ដអគ្គិសនី ដោយគ្មានអ្នកនៅផ្ទះ អាចរវល់ទៅវត្ដដាក់បិណ្ឌ ឬក្នុងពិធីបុណ្យកាន់វេណ ។

បច្ចុប្បន្នកម្លាំងរថយន្ដសង្គ្រោះ អគ្គិភ័យបានចេញទៅកាន់គោលដៅ និងបានចាត់កម្លាំងនគរបាល សហការជាមួយកម្លាំងប្រជាការពារ ប្រជាពលរដ្ឋ ជួយអន្ដរាគមន៍លើការទប់ស្កាត់មិនអោយរាលដាលទៅកាន់ទីតាំងផ្សេង ៕
ចែករំលែកព័តមាននេះ