ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងចា.ប់​មនុស្ស​ច្រ.ក​ក្នុង​វ៉ា​លិស​ជម្រិត​ទា​រ​ប្រាក់​មិន​បាន​សម្រេច​ ​ឃា.ត់​បាន​ជនសង្ស័យ​២​នាក់​ដល់​ភ្នំពេញ

3 ម៉ោង មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​កិច្ចសហការ​ពី​សំណាក់​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ស្រាវជ្រាវ​យកចិត្តទុកដាក់​តាម​បំបែកករណី​បង្ខាំង​មនុស្ស​និង​ជម្រិត​ទារប្រាក់លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​នៅ​ចំណុច​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​។​ទីបំផុត​បាន​ចាប់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ប្រគល់​មក​ឱ្យ​ម្ចាស់​ករណី​នៅ​មូលដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​។ សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤​កញ្ញា​ឆ្នាំ​២០២៥​ថា​: ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​ពញាក្រែក លោក​ឧត្តមសេនីយ៍ទោ​ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី​ចក់…

ខេត្ត​ត្បូងឃ្មុំ​ ៖ ក្រោម​កិច្ចសហការ​ពី​សំណាក់​កម្លាំង​នគរបាល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ​ជាមួយនឹង​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​បាន​ស្រាវជ្រាវ​យកចិត្តទុកដាក់​តាម​បំបែក
ករណី​បង្ខាំង​មនុស្ស​និង​ជម្រិត​ទារប្រាក់លើ​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​នៅ​ចំណុច​ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​។​ទីបំផុត​បាន​ចាប់​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ប្រគល់​មក​ឱ្យ​ម្ចាស់​ករណី​នៅ​មូលដ្ឋាន​ដើម្បី​ចាត់ការ​បន្ត​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​១៤​កញ្ញា​ឆ្នាំ​២០២៥​ថា​: ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ស្រុក​ពញាក្រែក លោក​ឧត្តមសេនីយ៍ទោ​ចិន នី ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់​ឱ្យ​លោក​ឧត្តមសេនីយ៍ត្រី​ចក់ សុខ​កៅ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ព្រមទាំង​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​ចុះ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​និង​សួរនាំ​ជន​រង​គ្រោះ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​រំលឹក​ថា កាលពី​ថ្ងៃ​ទី​៧​ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​៣ និង​៣០​នាទី នៅ​ចំណុច បន្ទប់​លេខ​121-122 ក្នុង​ទីតាំង​ឈ្មោះ​ជី យៀន​រី​ស៊​ត ស្ថិត​ក្នុងភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក និង​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ​។

ដោយ​មានកា​សម្របសម្រួល​និង​ដឹកនាំ​នីតិវិធី ពី​លោក​កែវ ភក្តី ព្រះរាជអាជ្ញា​រងសាលាដំបូង​ខេត្ត​។ ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​កំណត់អត្តសញ្ញាណ​ជនសង្ស័យ​៖
១-​ឈ្មោះ​XIE CHENGPING (​ស៊ា ឈិ​ន​ពីង​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន (​ចាប់ខ្លួន​) ។
២-​ឈ្មោះ​LUO DEYUAN (​ឡៅ ទី​យាន​) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ចិន (​ចាប់ខ្លួន​)​ទាំង​២​នាក់​ស្នាក់ នៅ​មិន​ពិតប្រាកដ​។

ចំណែក​ជន​រង​គ្រោះ​វិញ រួមមាន ៖១-​ឈ្មោះ​NGAN THI KE (​ង៉ា​ន់ ធី​កេ​)​ភេទ ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម​។ ២-​ឈ្មោះ​HONG TRANG (​ហុង ត្រាង​)​ភេទ ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម ទាំង​២​នាក់ ស្នាក់​នៅ​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​១ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។

តាមប្រភពព័ត៌មានបានឱ្យដឹងបន្តថា ​នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​៣ និង​៣០​នាទី មាន​ក្រុម​ជនសង្ស័យ (​ជា​ជនជាតិ​ចិន​) ចំនួន​១​ក្រុម​បាន​ធ្វើ​សកម្មភាព ចាប់​ជន​រង​គ្រោះ​ចំនួន​២​នាក់ ១-​ឈ្មោះ​NGAN THI KE (​ង៉ា​ន់ ធី​កេ​)​ភេទ ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិ​វៀតណាម​។
២-​ឈ្មោះ HONG TRANG (​ហុង ត្រាង​)​ភេទ ស្រី អាយុ​៣៣​ឆ្នាំ (​ជនជាតិ​វៀតណាម​) ដាក់​ចូល​ក្នុង វ៉ា​លី​រួច​លើក​ចូល​ក្នុង​រថយន្ត ចេញពី​ទីតាំង​ឈ្មោះ​ជី យៀន រី​ស៊​ត បន្ទប់​លេខ​121-122 ស្ថិត​ក្នុងភូមិ​ព្រះ​ផ្តៅ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។

-​ក្រោយ​ហេតុការណ៍​កើតឡើង កម្លាំង​ជំនាញ បាន​ធ្វើការ ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ តាម​នីតិវិធី​ជំនាញ​។

លុះ​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១ និង​២០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ចំនួន​២​នាក់​ខាងលើ នៅ​ចំណុច​ផ្ទះ​លេខ​៤៧ ស្ថិត​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ដាក់​ខ្នោះដៃ និង​ខ្នោះ​ជេ​ី​ង ធ្វើការ​បង្ខាំង​ទុក​ជម្រិត​ទារប្រាក់ នៅ​ក្នុង បន្ទប់ទឹក ក្នុងផ្ទះ​លេខ​៤៧​ខាង​លេ​ី អាច​ចាត់ទុកជា​សំណាង​មួយ​ក្នុង​មួយ​ម៉ឺន​គ្រោះថ្នាក់​ដោយ​ជន​រង​គ្រោះ​ខំប្រឹង​រើ​បម្រាស់​ទាំង​ជាប់​ខ្នោះដៃ​ខ្នោះជើង​ទីបំផុត​បាន​ប្រើប្រាស់​បច្ចេកទេស​មួយ​នឹក​ស្មាន​មិន​ដល់​អាច​ដោះ​ខ្នោះដៃ​និង​ខ្នោះជើង​បាន​ហើយ​រាយការណ៍​បន្ទាន់​មក​សមត្ថកិច្ច​មូលដ្ឋាន​។

រហូត​នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៤ និង​១០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​មាន​៖
១-​ឈ្មោះ XIE CHENGPING (​ស៊ា ឈិ​ន​ភីង​) ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ចិន​។
២-​ឈ្មោះ LUO DEYUAN (​ឡៅ ទី​យាន​) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ (​ជនជាតិ​ចិន​)​ចាប់ខ្លួន​បាន​នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​១១ និង​០០​នាទី កម្លាំង​ជំនាញ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រគល់​ជនសង្ស័យ​(​ជនជាតិ​ចិន​) ទាំង​២​នាក់ និង​វត្ថុ​តាង ជូន​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​បំពេញ​សំណុំរឿង តាម​នីតិវិធី​។

មូលហេតុ​: (​ត្រូវការ​ប្រាក់​)​។
អំពី​វត្ថុ​តាង និង​វត្ថុ​ចាប់​យក​៖
១/​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​៖
ទី​១.​ម៉ាក​Iphone 13promax ពណ៌​ស
ទី​២.​ម៉ាក OPPO ពណ៌​ទឹក សណ្ដែក
ទី​៣.​ម៉ាក Redmi ពណ៌​ខ្មៅ​,​និង​ទី​៤.​ម៉ាក TECHNO ពណ៌​ខ្មៅ
២/​កាត​មួយ​ចំនួន
៣/​លិខិតឆ្លងដែន​១​ក្បាល

បច្ចុប្បន្ន​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន និង​វត្ថុ​តាង​ត្រូវ​បាន​ដកហូត ដើម្បី​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ចាត់ការ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ