ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​…​មន្ត្រី​ពាក់ព័ន្ធ​ជួប​គ្នា​ប្រជុំ​បន្ទាន់ រឿង​ដី​«​ភ្នំ​ដោះ​ក្រមុំ​»

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី០១ មីនា នេះ អាជ្ញាធរ​ខេត្ត​កំពុង​ជួប​ប្រជុំ​បន្ទាន់​ជា​មួយ​គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ និង​​បណ្តា​អ្នក​ពាក់​ព័​ន្ធ​​នានា ដើម្បី​រក​ដំណោះស្រាយ​លើ​ករណី​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច​មកនោះ…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍ឱ្យដឹងថា នា​ព្រឹក​ថ្ងៃទី០១ មីនា នេះ អាជ្ញាធរ​ខេត្ត​កំពុង​ជួប​ប្រជុំ​បន្ទាន់​ជា​មួយ​គណៈ​កម្ម​ធិ​ការ​គ្រប់គ្រង​ភ្នំ​ដោះ​ក្រមុំ និង​​បណ្តា​អ្នក​ពាក់​ព័​ន្ធ​​នានា ដើម្បី​រក​ដំណោះស្រាយ​លើ​ករណី​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច​មកនោះ ។ គួររំលឹក​ថា ការ​ប្រជុំ​នេះ ​បាន​ធ្វើ​ឡើង ​ក្រោយ​ពី​​មាន​បទបញ្ជា​ពី​​សម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​​ដកហូត​យក​ដី​ទាំង​នោះ​​មក​គ្រប់គ្រង​ ជា​សម្បត្តិ​សាធារណៈវិញ ។

គួរបញ្ជាក់​ទៀតថា ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ក្នុង​ខេត្តមណ្ឌលគិរី មាន​ការ​សប្បាយ​រីករាយ​ជា​ខ្លាំង​ក្រោយ​ទទួល​​ព័ត៌មាន​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តមណ្ឌលគិរី ត្រូវ​រឹបអូស​ដី​ភ្នំ​ដោះ​ក្រមុំ​ ទុកជា​សម្បត្តិ​រដ្ឋ​វិញ កាលពី​រសៀល​ថ្ងៃ​ទី​២៨ កុម្ភៈ ២០១៩ ដែល​រង​ការ​ទន្ទ្រាន​ពី​មនុស្ស​មួយ​ក្តាប់​តូច ទុកជា​កម្ម​សិ​ទ្ធិ​​បុគ្គល​ ។

លោក សី ទូច ប្រធាន​មន្ទីរ​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈខេត្តមណ្ឌលគិរី​ បាន​សម្តែង​ក្តី​ត្រេ​ក​អរ​ជា​អនេកផង​ដែរ ក្រោយ​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​ដកហូត​ដី​នៅ​តំបន់​ភ្នំ​ដោះ​ក្រមុំ​ទុកជា​សម្បត្តិ​សាធារណៈ​នេះវិញ​ ។ លោក​​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា ក្នុង​នាម​លោក​ជា​អ្នកគ្រប់គ្រង​នឹង​ធ្វើ​ការងារ​ក្នុង​ផ្នែក​វប្ប​ធ​ម៌ ពិតជា​មានការ​សប្បាយ​ចិត្តរក​អ្វី​មក​ប​ប្រៀបផ្ទឹម​បាន​ឡើយ ព្រោះតែ​ថ្នាក់ដឹកនាំ​កំពូល បាន​យកចិត្តទុកដាក់​ដល់​តំបន់​សក្ការៈបូជា របស់​អ្នក​ខេត្តមណ្ឌលគិរី ជា​ពិសេស​ទី​នេះ​ជា​កន្លែង​ប្រមូលផ្តុំ​បងប្អូន​ជនជាតិ​ដើម​ទាំង​៥​ក្រុង​ស្រុក​រស់នៅ​តំបន់​នេះ សម្រាប់​ប្រារ​ព្ឋ​ពិធី​បែប​ប្រពៃណី នឹង​ជាម​ជ្ឍ​មណ្ឌល​ទេសចរ​ដ៏​សំខាន់​របស់​ខេត្តមណ្ឌលគិរី​ផង​ដែរ​។

ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​ កាលពី​​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ថ្ងៃ​ទី​២៨ ខែកុម្ភៈ លោកស្វាយ សំ​អ៊ា​ង អភិ​បាលខេត្ត​មណ្ឌលគិរី​ បាន​ឲ្យ​ដឹង​ដែរ​ថា​ «​បញ្ហា​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ​ កន្លង​មកយើង​ក៏​បាន​ខិតខំ​ដោះ​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​ ដោយសារភាគី​មួយ​ចំនួន ​នៅ​តែ​តវ៉ានៅ​តែ​ជំទាស់ ហើយ​នៅ​ថ្ងៃមិញ​នេះ​ (​ថ្ងៃ​ទី​២៨)​ ខេត្ត​ទទួល​បាន​បទបញ្ជា​ពី​សម្តេច​តេ​ជោ ដូច្នេះ​នៅ​ថ្ងៃ​ទី​០១ មីនា​ នេះ គណៈ​អភិបាលខេត្ត​នឹង​មាន​ការ​​ប្រជុំ​បន្ទាន់មួយ​ ដើម្បី​ចាត់ការ​រឿង​នេះ ហើយនឹង​មាន​និ​តិ​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ទៅ​តាម​អ្វី​ដែល​ជា​អនុ​សាស​ន៍​ណែនាំ​របស់​សម្តេច​តេ​ជោ​» ​។

​លោក​​អភិបាលខេត្ត​បន្ត​ថា​ «​ករណី​ដី​ភ្នំ​ដោះ​ក្រមុំ​នេះ ​មាន​ពាក់​ព័​ន្ធ​​នឹង​ការ​ផ្តល់​ដី មាន​តាំងពី​អភិបាលខេត្ត​មុន​…​ ហើយ​វា​ពាក់​ព័​ន្ធ​នឹង ស ជ ណ ចំនួន​ពីរ ​ដែល ស ជ ណ ដំបូង​រក្សា​ដី​ភ្នំ​ដោះ​ក្រុម​នេះ​ទុក ហើយ
ស ជ ណ មួយទៀត​សំរេច​ផ្តល់​ដី​មួយ​ផ្នែក​ដល់​អង្គភាព​ទឹក​ស្អាត​…​ហើយ​ឥឡូវនេះ​ការ​ជំទាស់​ គឺ​ទី​១​ជំទាស់ ស​ជ ណ លើក​ក្រោយ​ដែល​កាត់​ដី​ឲ្យ​កន្លែង​ទឹក​ស្អាត​២​ហិច​តា នោះ​គឺជា​ការ​ជំទាស់​របស់​ក្រុម​អ្នក​ផ្សេង​ក្រៅពីគណៈ​កម្ម​ធិ​ការ​ជនជាតិ​ដើម​ភាគតិច​ គ្រប់គ្រង​តំបន់​ម​ជ្ឍ​មណ្ឌល​វប្ប​ធ​ម៌​ជនជាតិ​ដើម​ភាគតិច​»​ ។


អត្ថបទសរសេរ ដោយ