ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​អនុម័ត​ជា​ឯកច្ឆន្ទ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អា​វុ​.​ធ​នុយក្លេអ៊ែរ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ពិភាក្សា​តាម​នីតិវិធី​រួចរាល់ រដ្ឋសភា​បាន​អនុម័តសេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​តំបន់ និង​ពិភពលោក​របស់​កម្ពុជា​ជា​ឯកច្ឆន្ទ ។ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បាន​ពិភាក្សា​តាម​នីតិវិធី​រួចរាល់ រដ្ឋសភា​បាន​អនុម័តសេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ក្នុង​ការ​លើកកម្ពស់​សន្តិភាព និង​សន្តិសុខ​តំបន់ និង​ពិភពលោក​របស់​កម្ពុជា​ជា​ឯកច្ឆន្ទ ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥ បាន​អញ្ជើញ​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៧ ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ ។

សេចក្តីព្រាងច្បាប់​នេះ​នឹង​ក្លាយជា​ឧបករណ៍​គតិ​យុ​ត្ត​ក្នុង​ការ​រក្សា​តំបន់​អាស៊ី​-​អាគ្នេយ៍​ជា​តំបន់​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​អាវុធ​ប្រល័យ​លោក​ដទៃ​ទៀត ជា​ពិសេស ក្នុង​ការ​លើកកម្ពស់​សន្តិភាព រក្សា​ស្ថិរភាព និង​សន្តិសុខ​សម្រាប់​តំបន់​ក៏​ដូច​ជា​ពិភពលោក ទាំងមូល ។

ការ​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នឹង​ផ្តល់​ផលប្រយោជន៍​សំខាន់​ៗ​ជូន​ព្រះរាជាណា​ចក្រ​កម្ពុជា ដូច​ជា​ការ​លើកកម្ពស់​កិត្យានុភាព​ជាតិ​លើ​ឆាក​អន្តរជាតិ តាម​រយៈ​ការ​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​នាម​ជា​សមាជិក​ដ៏​សកម្ម​មួយ​របស់​អាស៊ាន​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​តំបន់ អាស៊ី​-​អាគ្នេយ៍​ឱ្យ​កាន់តែ​ពេញលេញ តាម​រយៈ​ការ​បញ្ចូល​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ ជា​សមាជិក​ទី​១១​នៃ​អាស៊ាន និង ការ​ចូលរួម​ចំណែក​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សន្តិភាព​និង​សន្តិសុខ​តំបន់ និង​ពិភពលោក​ទាំងមូល ក្នុង​ការ​រក្សា​តំបន់​អាស៊ី​-​អាគ្នេយ៍​ជា​តំបន់​គ្មាន​អាវុធ​នុយក្លេអ៊ែរ​និង​អាវុធ ប្រល័យ​លោក​ដទៃ​ទៀត​។
សូម​ជម្រាប​ថា សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ស្តី​ពី​តំបន់​អាស៊ី​-​អាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ មាន​៣​មាត្រា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ