ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុង​ប៉ោយ​ប៉ែ​ត​​ជំនន់ទឹកភ្លៀង​លិច​ផ្លូវជា​លើក​ទី​២ ​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ទឹក​លិច​ទៀត​ហើយដែល​នេះ​ជា​លើក​ទី​២​នៅ​ដើមខែ​កញ្ញា ​ឆ្នាំ​២០២៥​ ដែល​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​បង្ក​លំបាក​ដល់​ប្រជាពលរដ្ឋ​ គិតត្រឹម​​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥​ ស្ថិតនៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ទឹក​លិច​ទៀត​ហើយដែល​នេះ​ជា​លើក​ទី​២​នៅ​ដើមខែ​កញ្ញា ​ឆ្នាំ​២០២៥​ ដែល​ជំនន់​ទឹកភ្លៀង​លិច​ផ្លូវ​បង្ក​លំបាក​ដល់​ប្រជាពលរដ្ឋ​ គិតត្រឹម​​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥​ ស្ថិតនៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​ ​​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មួយមេ​ធំ​រយៈពេល​ជិត​១ម៉ោង ​ជំនន់​ទឹកភ្លៀង​បាន​លិច​ផ្លូវ​បណ្តាល​ឱ្យ​​មានការ​លំបាក​នៅ​ផ្លូវ​មួយ​ចំនួន​សង្កាត់​អូរ​ជ្រៅ ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត ​និង​សង្កាត់​ផ្សារ​កណ្តាល​ ។

ពលរដ្ឋបន្តថា នេះ​ជា​លើក​ទី​២​ហើយ​នៅ​ដើមខែ​កញ្ញា ឆ្នាំ​២០២៥​ កាលពី​លើក​ទី​១ ​​នៅ​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៥​ នៅ​ពេល​មានភ្លៀង​មួយ​យប់​ពេញ​ បណ្តាលឱ្យ​​លិច​ផ្លូវ​មួយ​ចំនួន​​ដែល​ប៉ះ​ពាល់​៣​សង្កាត់ ហើយ​​លើក​ទី​២ ​នៅ​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ​​​មាន​ភ្លៀង​មួយ​មេ​ធំ​ជិត​១​ម៉ោង ​បណ្តាល​លិច​ផ្លូវ​៣​សង្កាត់​ដដែល​ ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ទៀតថា​ នៅ​​ក្រុង​ប៉ោយ​ប៉ែ​តមិនដឹងថា ​ពេល​ណា​ ឆ្នាំ​ណា​ ផុត​ពី​ការ​លំបាក​ដោយសារ​​ជំនន់​ទឹកភ្លៀង​​ជន់​លិច​ផ្លូវ​ទេ ។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ​បណ្តាល​ជន​លិច​ទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​សារជំនន់​ទឹកភ្លៀង ​បណ្តាល​ឱ្យប៉ះ​​ពាល់​ផ្ទៈ​សម្បែង​ប្រជា​ពលរដ្ឋ​ និង​ម៉ូតូ​និង​រថយន្ត​ ត្រូវ​បាន​ខូច​​​ជាង​រាប់រយ​គ្រឿង ​តែ​ឆ្នាំ​នេះ​មិន​ទាន់​លិចលង់​ដូច​ឆ្នាំ​មុនទេ ​តែក៏​​ជា​កា​របារម្ភដែរ ។

បើសិនជា​ភ្លៀង​ធ្លាក់​​១​ស​ប្តា​ហ៍ជាប់ នោះ​​នឹង​ប្រឈម​លិច​ដូច​ឆ្នាំ​មុនអីចឹង ​​​ព្រោះតែ​ប្រព័ន្ធ​រំដោះ​ទឹក​​​លូ​​​តូច​ ហើយ​ចាក់​ដី​លុប​បណ្តាលឱ្យ​ស្ទះលិច​គ្រប់ពេល​មាន​ភ្លៀង​ធ្លាក់ ​ពួកគាត់​សង្ឃឹម​​ថា អាជ្ញាធរ​ក្រុង​និង​សង្កាត់​នឹងរក​ដំណោះស្រាយ​ការពារ​ទុកជា​មុន ​។

បើតាម​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់ដែរ​​ថា ​មូលហេតុ​ដែល​ជំនន់​ទឹកភ្លៀង​ជន់​លិច​ផ្លូវ​មួយ​ចំនួន ​ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ក៏​ព្រោះ​ទឹក​ហូរ​មិន​ទាន់​​ ​បើ​រាំង​តែ​មួយ​ថ្ងៃ​អាច​ទឹក​ស្រក​អស់​ជា​ធម្មតាហើយ ។ ​​

ពេល​នេះ​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ដោះស្រាយ​ផល​លំបាក​ជូន​ប្រជាពលរដ្ឋ​ ព្រោះ​ពេល​នេះ​អាជ្ញាធរ​បាន​យក​លូ​ខ្នាត​ធំ​មុខ​ជាង​១​ម៉ែត្រ​កន្លះ​ កំពុង​ដាក់​ជា​បណ្តើរ​ៗ ​អាច​ឆ្នាំ​ក្រោយ​ប្រជាពលរដ្ឋ​លែង​លំបាក​ទៀត​ហើយ​ ពេល​នេះ​អាជ្ញាធរ​កំពុង​ដាក់​ប្រ​ព័ទ្ធ​លូ​រំដោះ​អោយ​បាន​រួចរាល់​ក្នុងពេលឆាប់ៗ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ