ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងរឿងអី? គប់កញ្ចក់រថយន្តគេហើ​យ​ពេលម្ចាស់ឡានចុះមកសួរនាំ បែរជាវាយគេបន្ថែម​ទៀត

55 វិនាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់ មិនមែន​មាន​វិបត្ដិ​អី​ទេ តែ​សាហាវ​ហួស​បាន​យក​ដែក​ជ្រុង​មួយ​កំណាត់​ធ្វើការ​គប់​ទៅ​លើ​រថយន្ដ​អ្នកដំណើរ ចំ​កញ្ចក់​ផ្នែក​ខាង​មុខ កាលពី​វេលា​ម៉ោង​២២:០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ​ម្នាក់ មិនមែន​មាន​វិបត្ដិ​អី​ទេ តែ​សាហាវ​ហួស​បាន​យក​ដែក​ជ្រុង​មួយ​កំណាត់​ធ្វើការ​គប់​ទៅ​លើ​រថយន្ដ​អ្នកដំណើរ ចំ​កញ្ចក់​ផ្នែក​ខាង​មុខ កាលពី​វេលា​ម៉ោង​២២:០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​មាន​ម្ចាស់​រថយន្ដ​ឈ្មោះ ផាត់ ម៉​ង់​តារា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​សំណង់ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​មក​រាយការណ៍​ជូន​មក​សមត្ថកិច្ច និង​បាន​ដាក់​ពាក្យបណ្តឹង​លើ​ឈ្មោះ កន សា​វ័​រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្ដកំពង់ស្ពឺ ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ផ្សាយ​នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ ។

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ករណី​គប់​កញ្ចក់​រថយន្ត ដោយ​ម្ចាស់​រថយន្ដ​បាន​បើករថយន្ត​១​គ្រឿង ម៉ាក​លុ​ច​ស៊ី​ស RX330 ពណ៌​ស ពាក់​ផ្លា​ក​លេខ រដ្ឋ ០៧.២-៥៥៥៦ ធ្វើ​ដំណើរ​ពីរ​នាក់​ប្រពន្ធ​ឈ្មោះ មាស សុភ​ត្ត្រា អាយុ​៣៣​ឆ្នាំ អាសយដ្ឋាន​ផ្ទះ​ភ្នំពេញ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​លិចទៅ​កើត លុះ​មក​ដល់​គីឡូម៉ែត្រ​៤១-៤២ ស្ថិត​ក្នុងភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រាប់តែ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល និង​ការ​ភ័យរន្ធត់​កើតឡើង ដោយ​មាន​បុរស​ម្នាក់​ជិះ​កង់​១​គ្រឿង​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច បញ្ច្រាសទិស​គ្នា រួច​បាន​យក​ដែក​ជ្រុង​មួយ​គប់​មក​លើ​រថយន្ដ ត្រូវ​កញ្ចក់​រថយន្ដ​ផ្ទាំង​មុខ​ផ្នែក​ខាងស្តាំ បណ្ដាល​ឲ្យ​បែក​ប្រេះស្រាំ ។

ដោយ​ឃើញ​ហេតុការណ៍​នេះ ម្ចាស់​រថយន្ត​បាន​ឈប់​ឡាន រួច​ក៏​ចុះ​ទៅ​សួរនាំ​រក​ខុស ត្រូវ​ស្រាប់តែ​ឈ្មោះ​ខាងលើ​បាន​ធ្វើការ​វាយ​មក​លើ​ម្ចាស់​រថយន្ដ បណ្ដាល​អោយរ​ងរ​បួស​ចំ​ផ្ទៃមុខ និង​ចំ​ក្បាល ក្រោយ​ហេតុការណ៍​ខាងលើ បាន​អ្នកដំណើរ​នាំ​គ្នា​ចុះ​ជួយ​អន្ដរាគមន៍​ឃាត់ និង​ប្រគល់​ជូន​មក​សមត្ថកិច្ច​មូលដ្ឋាន​រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​សាកសួរ​បំពេញ​នីតិវិធី ព្រមទាំង​ដកហូត​បាន​ដែក​ជ្រុង​មួយ​កំណាត់​គប់​កញ្ចក់​រថយន្ត និង​កង់​១​គ្រឿង ។

នៅ​ចំពោះ​មុខ​ជន​បង្ក​បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​ប្រព្រឹត្ដ​សកម្មភាព​វាយ និង​គប់​រថយន្ដ​ខាងលើ​ប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​ចំណាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ