ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់​ម៉ាស៊ីនបូមទឹក​ចេញពី​ផ្លូវជាតិ​លេខ​៤​ហើយ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​នៅ​ប៉ែក​ខាងក្រោម​ៗ​ទឹក​ពេញ​ចាល់​មិន​អាច​ហូរ​រួច ជា​ហេតុ​ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ច្រើន​ថ្ងៃ​មក​ហើយ​នោះ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ…


រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​នៅ​ប៉ែក​ខាងក្រោម​ៗ​ទឹក​ពេញ​ចាល់​មិន​អាច​ហូរ​រួច ជា​ហេតុ​ធ្វើ​ឲ្យ​ជន់​លិច​ផ្លូវជាតិ​លេខ​៤​ច្រើន​ថ្ងៃ​មក​ហើយ​នោះ នៅ​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​រដ្ឋបាល​សង្កាត់​ចោម​ចៅ​ទី​៣ បាន​ដាក់​ម៉ាស៊ីនបូមទឹក​ចំនួន​៦​គ្រឿង​ទៅ​បូមទឹក​ចេញពី​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​ស្ពាន​អាកាស​ចោម​ចៅ និង​តំបន់​ប៉ែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤​ហើយ ។

លោក​វ៉ា សា​វឿ​ន ចៅសង្កាត់​ចោម​ចៅ​ទី​៣ បាន​ប្រាប់​អ្នក​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា​ថា ទឹក​លិច​ផ្លូវ​នេះ​ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​មក នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​កន្លែង​ផ្សេង​ទេ​ទៀត មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ។ ក្រៅពី​នេះ​ក៏​មានទឹក​ហូរ​មក​ពី​តំបន់​នានា​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល និង​ភូមិសាស្ត្រ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ចូល​មក​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​នេះ​ទាំងអស់ ។

លោក​ចៅសង្កាត់​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ទឹក​ទាំងនេះ​មួយ​ចំហៀង​ខាងត្បូង​ផ្លូវ​ខាងត្បូង​ត្រូវ​ហូរ​ធ្លាក់​ទៅ​កាន់​ប៉ែក​ខាងត្បូង​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឬ​តំបន់​ជាប់​នោះ​បន្ត​ទៀត ។ ប៉ុន្តែ​ដោយសារ​តែ​នៅ​ផ្នែក​ខាងក្រោម​នោះ​ទឹក​ពេញ ទឹក​មិន​អាច​ហូរ​បាន​លឿន ទើប​ចាល់​លិច​ផ្លូវជាតិ​លេខ​៤ ខាងលិច​ស្ពាន​អាកាស​ចោម​ចៅ និង​តំបន់​នានា​ជិត​នោះ​បែប​នេះ ។

លោក​បាន​ប្រាប់​បន្ថែម​ថា ដោយ​មិន​អាច​ឲ្យ​ទឹក​លិច​ផ្លូវ​យូរ​នាំ​ខូច​ផ្លូវ និង​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នោះ សាលា​រាជធានី​ភ្នំពេញ​ក៏​បាន​សហការ​ជាមួយ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ដាក់​ម៉ាស៊ីន​ចំនួន​៦​គ្រឿង​បូមទឹក​ចេញពី​តំបន់​នោះ ទម្លាក់​ទៅ​ទៅ​ប៉ែក​ខាងជើង​ផ្លូវជាតិ​លេខ​៤ ព្រោះ​តំបន់​នោះ​មិន​មានការ​ស្ទះ​ទឹក​នោះ​ឡើយ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​និយាយ​ថា ទឹក​ចាប់ផ្ដើម​លិច​ផ្លូវជាតិ​លេខ​៤​នេះ តាំងពី​វេលា​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០២៥ មក​ម្ល៉េះ ដោយសារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ភ្លៀង​ក៏​ចេះ​តែ​ធ្លាក់​បន្ត​រាល់ថ្ងៃ​ទៀត ទើប​លិច​កាន់តែ​ខ្លាំង​ឡើង​ៗ និង​មិន​ព្រម​ស្រក​វិញ​សោះ ។ បើ​គិត​រហូត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៥ ខែកញ្ញា ទោះបីជា​អាជ្ញាធរ​ដាក់​ម៉ាស៊ីនបូមទឹក​ចេញ​១​យប់​ហើយ​ក្ដី ប៉ុន្តែ​ទឹក​ស្រក​តិចតួច​ប៉ុណ្ណោះ ទឹក​នៅ​តែ​លិច​ផ្លូវ​ដដែល ព្រោះ​ពេល​បូម​នោះ​ទឹកបាន​ហូរ​ចេញ​មក​ពី​តំបន់​ជិត​នោះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ