ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកសំណុំរឿងចោរលួចគោជាច្រេីនករណី ក្នុងទឹកដី​៤ស្រុក​ ៖​ សាមគ្គីមុនីជ័យ​ គងពិសី​ សំរោងទង​ និងភ្នំស្រួច

2 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ បំបែកសំណុំរឿង​ក្រុម​ចោរលួច​គោ​ជា​ច្រើន​ករណី​ក្នុង​ទឹកដី​៤​ស្រុក ៖…

ខេត្តកំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ បំបែកសំណុំរឿង​ក្រុម​ចោរលួច​គោ​ជា​ច្រើន​ករណី​ក្នុង​ទឹកដី​៤​ស្រុក ៖ សាមគ្គី​មុនី​ជ័យ គងពិសី សំរោង​ទង និង​ភ្នំស្រួច ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់​ថា ៖ ដោយ​មានការ​ដឹកនាំ​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ បាន​ធ្វើការ​ល្បាត នៅ​ក្នុងភូមិ​សាស្ដ្រ ដោយសារ​តែ​មួយ​រយៈ​នេះ កើត​មាន​ករណី​បាត់គោ អ្នកស្រុក​ជា​ហូរហែរ ល្បាត​តាម​ផ្លូវជាតិ​លេខ​៥១ ក្នុងភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​សាមគ្គី​មុនី​ជ័យ បានឃើញ​ជនសង្ស័យ​ម្នាក់​អង្គុយ​លើ​ម៉ូតូ​ដូច​ជា រង់ចាំ​អ្នក​ណាមួយ ទើប​សមត្ថកិច្ច​បាន​ធ្វើការ​សួរនាំ ពេល​នោះ​ជន​ខាងលើ​ផ្ដល់​ចម្លើយ​រដិបរដុប​មិន​ច្បាស់​ថា ខ្លួន​មក​ទី​នេះ​ធ្វើ​អី​ប្រាកដ ទើប​នាំ​មក​ប៉ុស្ដិ៍​ដើម្បី​ធ្វើការ​សួរនាំ​បន្ថែម នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ភ្នំ​តូច ។

ក្នុង​នោះ​ជនសង្ស័យ​បញ្ជាក់​ថា ខ្លួន​ឈ្មោះ វង់ ចាន់​ផាក់ អាយុ​៣៨​ឆ្នាំ រស់នៅ​ភុ​មិ​ធម្ម​យុទ្ធ សង្កាត់​ផ្អេ​រ ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មក​ទី​នេះ​ដឹក​មនុស្ស​ម្នាក់​មក​ជួប​មិត្ដ​ភ​ក្ភិ តែ​មិនដឹង​ធ្វើ​អី​ទេ មាន​(​ឈ្មោះ នុ​ត រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ម្តុំ​សាលា​លេខ​៥ ខេត្តកំពង់ឆ្នាំង​) ដោយ​ឈ្មោះ សំ ដា​រ៉ា បាន​ឲ្យ​ទៅ​ដឹក​មក​ពី​សួនសត្វ​សា​ហ្វា​រី មក​ទម្លាក់​ចោល​នៅ​ចំណុច​ខាងលើ បន្ទាប់​មក​ឃើញ​មាន​រថយន្ដ​ទ្រុង​ដឹកគោ​មួយ​មក​ដល់​ម៉ាក​ហ៊ី​យ៉ា​ន់ ដាយ​ពណ៌​ខៀវ​ទ្រុង​ខ្ពស់​បាំង​ជិត​សងខាង មាន​គ្នា​ចំនួន​៤​នាក់ ។

ដោយ​បានការ​ដឹកនាំ​ផ្ទាល់ ពី​លោក​វរសេនីយ៍ឯក ខឹ​ម សា​ម៉ុ​ន អធិការ​នគរបាល​ស្រុក ជនសង្ស័យ​បាន​ឆ្លើយ និង​ផ្ដល់​ចម្លើយ​ជូន​សមត្ថកិច្ច​ថា អ្នក​ដែល​ខ្លួន​ដឹក​មក គឺជា​ក្រុម​ចោរលួច​គោ​ក្នុង​ខេត្ដកំពង់ស្ពឺ​ជា​ច្រើន​ដង និង​បាន​ដឹក​យក​ទៅ​លក់ ដោយ​មិន​ដែល​មាន​អ្នក​ណា​ទាន់​នោះ​ទេ តាម​ការ​មិន​ចាំ​ច្បាស់ ស្រុក​សាមគ្គី​មុនី​ជ័យ ចំនួន​២​លើក ស្រុក​សំរោង​ទង ចំនួន​២​លើក ស្រុក​ភ្នំស្រួច ចំនួន​៣​លើក ស្រុក​គងពិសី ចំនួន​៧​លើក ។

ក្នុង​ចំណោម​បក្ខពួក​ខាងលើ គឺ​ខ្លួន​ជា​អ្នក​ដឹក​ឈ្មោះ សំ ដា​រ៉ា ដើរ​ដាក់​តាម​គោលដៅ​ដោយ​ផ្ទាល់ រីឯ​បក្ខពួក​ផ្សេង​ទៀត​មក​តាម​មធ្យោបាយ​ផ្សេង​ក្នុង​នោះ​ឈ្មោះ ស​.​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ឈ្មោះ រ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ខេត្តកំពង់ឆ្នាំង ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​រួម​មាន ទូរស័ព្ទ​២​គ្រឿង ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​C125​ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០០៨​គ្មាន​ផ្លា​ក​លេខ ។

ដោយ​បានការ​សម្រប​ម្រួ​ល​នីតិវិធី​ពី​តំណាង​អយ្យការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កម្លាំង​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ ឈ្មោះ សំ ដា​រ៉ា ហៅ​រ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រាច ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្ន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ ដើម្បី​បំពេញ​នីតិវិធី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ដ ចំណាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ