ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​និង​ប៉េ​អឹ​ម​ចុះ​ប​ង្ក្រា​.​ប​បទល្មើស​នេសាទ និង​រក​ឃើញ​ឧបករណ៍​ខុសច្បាប់​ជា​ច្រើន​ត្រូវកា​.​ប់​បំផ្លាញ​ចោល

1 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​របស់​កន្លង​យោធភូមិ​ភាគ​ទី​៥ ជាមួយ​កន្លង​កងរាជអាវុធហត្ថ​បាន​រក​ឃើញ​ឧបករណ៍​នេសាទ​ខុ​ច្បាប់​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​កាប់​បំផ្លាញ​ចោល កាលពី​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ក្នុង​តំបន់​អ​តី​«​ឡូត៍​នេសាទ​លេខ​៦» ស្ថិត​ក្នុងភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់…

ខេត្តបាត់ដំបង ៖ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​របស់​កន្លង​យោធភូមិ​ភាគ​ទី​៥ ជាមួយ​កន្លង​កងរាជអាវុធហត្ថ​បាន​រក​ឃើញ​ឧបករណ៍​នេសាទ​ខុ​ច្បាប់​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​កាប់​បំផ្លាញ​ចោល កាលពី​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ក្នុង​តំបន់​អ​តី​«​ឡូត៍​នេសាទ​លេខ​៦» ស្ថិត​ក្នុងភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯង​ភ្នំ តែ​រកមុខ​អ្នក​ប្រព្រឹត្ត​បទល្មើស​មិនឃើញ​ទេ ។

យោង​តាម​របាយ​ព​ណ៍​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ ធ្វើ​ឡើង​ដោយ​កម្លាំង​យោធភូមិ​ភាគ​ទី​៥ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង បាត់ដំបង និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឯក​ភ្នំ តំបន់​ប្រតិបត្តិ​ការណ៍​សឹក​រង​បាត់ដំបង តែ​ពុំ​មានមុខ​មន្ត្រី​ជលផល​ចូលរួម​ទេ ។ កម្លាំង​នេះ​បាន​ប្រើប្រាស់​មធ្យោបាយ​កាណូត​ស្មាច់​០៤​គ្រឿង ជាមួយនឹង​ការ​បង្ហោះ​ដ្រូ​ន ដើម្បី​ស្វែងរក​ទីតាំង​បទល្មើស​នេសាទ ។

បើ​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ខាងលើ កម្លាំង​កងទ័ព​បាន​រក​ឃើញ​ទីតាំង​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ជា​ច្រើន​កន្លែង​ដែល​ស្ថិត​ក្នុង​តំបន់​អតីត​«​ឡូត៍​នេសាទ​លេខ​៦»​។ កម្លាំងយោធា​បាន​បញ្ជាក់​ក្នុង​របាយការណ៍​ថា វត្ថុ​តាង​ដែល​ជនល្មើស​ប្រើប្រាស់ ប្រព្រឹត្ត​បទល្មើស​នេសាទ ត្រូវ​កម្លាំងយោធា​កាប់​បំផ្លាញ​ចោល​មាន​ដូច​ជា របាំង​សាច់​អ៊ួ​ន ប្រវែង ១,៤៥០​ម៉ែត្រ បង្គោល​ឈើ​ចំនួន​៣២០​ដើម និង​ឡុ​ក​ចាប់​ត្រី​ចំនួន​០៧​កន្លែង តែ​កម្លាំង​បង្ក្រាប​បទល្មើស​នេះ ស្រាវជ្រាវ​រក​មិនឃើញ​មុខ​ជន​ប្រព្រឹត្ត​បទល្មើស​នេះ​ទេ ។

ទោះ​យ៉ាងណា កម្លាំងយោធា​និង​កម្លាំង​កងរាជអាវុធហត្ថ​នៅ​តែ​បន្ត​កិច្ច​ប្រតិបត្តិការ​នេះ ខណៈ​​ដែល​មន្ត្រី​ជលផល​សម្ងំ​ស្ងៀម​លែង​ធ្វើ​សកម្មភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ